ស្រវឹង​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​បើក​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​រង់​របួស​ធ្ងន់ធ្ងរ​ពីរ​នាក់

845
ចែករម្លែក

​ដោយ : ចាន់តូ​/​ភ្នំពេញ ​៖ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​រថយន្ត​ដែល​បើក​ឆ្លងផ្លូវ​មួយគ្រឿង​ទៀត​ចំ​ពេញទំហឹង កាលពី​វេ​ល​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ ​ត្រង់ចំណុច​ខាងជើង​សាលាខណ្ឌ​សែន​សុខ​ប្រមាណ​១០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ​កែង​និង​ផ្លូវ​១៩៧០ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​វ័យ​ជាង​៤០​ឆ្នាំ​ម្នា​ក់ បាន​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2M-5617 ដោយ​ធ្វើដំណើរ​ក្នុងស្ថានភាព​ស្រវឹង តាម​បណ្ដោយ​ផ្លូវ​១៩៧០ ទិសដៅ​ពី​កើ​តទៅ​លិច និង​ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​ខាងលើ ក៏បាន​បើក​ឆ្លងផ្លូវ​ហាណូយ​បំរុង​បត់​ឆ្វេង​ឆ្ពោះទៅ​ផ្សារ​ដី​ហុយ ដោយ​មិន​ប្រយ័ត្ន​។ ខណៈ​ពេលនោះ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម សង់ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1DG-8756​ ដែល​បើកបរ​ដោយ​បុរស​ពីរ​ក្នុងស្ថានភាព​ស្រវឹង តាម​បណ្ដោយ​ផ្លូវ​ហាណូយ ទិសដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​។ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រង់​ចំណុច​ផ្លូវបំបែក ក៏​ជ្រុល​ទៅបុក​រថយន្ត​ដែល​បើក​ឆ្លងផ្លូវ​ខាងលើ​ចំ​កង់​ខាងមុខ​ចំហៀង​ឆ្វេង​ពេញទំហឹង បណ្តាល​​ឲ្យ​រថយន្ត​ខាងលើ​រង​ការខូចខាត​ដាច់​ក្រឡេក​ង់​និង​ក្រពឹត​ផ្នែក​ខាងមុខ​ចំហៀង​ខាងឆ្វេង​។ ចំណែកឯ​ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ រីឯ​បុរស​ដែលជា​អ្នកបើកបរ​ម៉ូតូ​រងរបួស​បាក់ដៃ​ឆ្វេង​និង​បាក់​ភ្លៅ​ទាំងសង្ខាង​ហើយក៏​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន រស្មី​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​។ ដោយឡែក​បុរស​ម្នាក់ទៀត​ដែល​រួម​ដំណើរ​ពីក្រោយ​បាន​រងរបួស​សន្លប់​ស្ដូកស្ដឹង​ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​ឯកជន​ហុង​ហាក់​ដឹង​យកទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​ចុះមក​ដល់​ចំណុចកើតហេតុ ហើយ​ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម