ជនសង្ស័យ​ម្នាក់​ត្រូវ​សម្ថ​កិច្ច​ចាប់វាយ​ខ្នោះ​ក្រោយពី​ធ្វើ​សកម្មភាព​លួច​រថយន្ត​បាន​រយះពេល​៣​ថ្ងៃ​

876
ចែករម្លែក

ដោយ​ : ​ម៉ា​រ៉ា​/ភ្នំពេញ ​៖ បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​លួច​យក​រថយន្ត​អស់​រយះពេល​៣​ថ្ងៃ ទើប​ជិះ​ប្រទះឃើញ​នៅ​ទល់មុខ​មន្ទី​ពេទ្យ​ព្រះ​អង្គឌួង ក៏បាន​ប្តឹង​សម្ថ​កិច្ច​ចុះ​អន្តរាគ​ម្ភ​នឹង​ឡោមព័ទ្ធ​ចាប់បាន​ជនសង្ស័យ​ម្នាក់​ភ្លាមៗ​។​ ហេតុការណ៍​នេះ​កើត​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​១១៨​កែង​ផ្លូវ​ព្រះ​ន​រោ​ត្ដម ( ទល់មុខ​មន្ទី​ពេទ្យ​អង្គឌួង ) ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

តាម​ប្រភពពី​ម្ចាស់​រថយន្ត​បាន​ប្រាប់​ឲ្យដឹងថា រថយន្ត​របស់គាត់​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក់​លេខ ភ្នំពេញ 2M5759 ត្រូវ​ជនសង្ស័យ​លួច​យក​នៅវេលា​ម៉ោង​៣​ទាបភ្លឺ​ឈានចូល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ច​ណុ​ច​មុខផ្ទះ​របស់គាត់​ដែល​ស្ថិតនៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​។ លុះ​មកដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​យប់​ក៏​ប្រទះឃើញ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៍​ខ្មៅ​ដែល​បិទ​ស្កុ​តព​ណ៌ស ពាក់​ស្លាក់​លេខ​ភ្នំពេញ 2.AH 1637 ជា​ស្លាក់​លេខ​ក្លែងក្លាយ ចត​ទុកចោល​នៅតាម​បណ្ដោយ​ផ្លូវ​១១៨ កែង​ផ្លូវ​ន​រោ​ត្ដម ( ទល់មុខ​មន្ទី​ពេទ្យ​អង្គឌួង ) សង្ស័យ​ដូចនេះ​ក៏​គាត់​យក​តេ​ឡេ រថយន្ត​ចុច​សាកមើល​ស្រាប់​រថយន្ត​នោះ​លោត​ភ្លើង​សញ្ញា ហើយក៏​យក​កូនសោរ​ទៅ​ចាក់​ថ្វា​រ​រថយន្ត​គឺ​ប្រាកដ​ណាស់​ជា​រថយន្ត​របស់គាត់ ទើប​ប្ដឹង​សម្ថ​កិច្ច​ចុះមក​ដល់ទី​តាំង​កើតហេតុ​ខាងលើ រួច​បាន​ឡោមព័ទ្ធ​ចាប់បាន​ជនសង្ស័យ​ម្នាក់​ភ្លាមៗ​ផងដែរ​។​

ក្រោយ​កើតហេតុ​សម្ថ​កិច្ច​មូល​ដ្ធា​ន​ បាន​កសាង​សណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ទៅ​ស្នងការ​នគរបាលជាតិ​នៃ​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម