ហ្គា​រ៉េត បេ​ល រង​ការស្តីបន្ទោស​ចំពោះ​ការបណ្តេញ​លោក ជូ​លៀន ឡូ​ប៉េ​តេ​ហ្គី​

1600
ចែករម្លែក

​លោក ច​ច វ៉ាល​ដា​ណូ (Jorge Valdano) ជា​វីរបុរស​របស់​ក្លឹប Real Madrid បាន​បន្ទោស​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) ចំពោះ​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​កាលពី​ចុង សប្តាហ៍​មុន និង​ឈានដល់​ការបណ្តេញ​លោក ជូ​លៀន ឡូ​ប៉េ​តេ​ហ្គី (Julen Lopetegui) ចេញ​។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​វ៉េ​ល​រូបនេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នក​ស្នង​តំណែង​របស់​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) នៅពេល​កីឡាករ​រូបនេះ​ផ្ទេរ​ចេញពី​ក្លឹប Tottenham ក្នុងតម្លៃ​៨៦​លាន​ផោន​កាលពី​ឆ្នាំ​២០១៣​។​
​ ​
​ប៉ុន្តែ​លោក វ៉ាល​ដា​ណូ បានដាក់​បន្ទុក​លើ​កីឡាករ​រូបនេះ បន្ទាប់ពី​ចាញ់​ក្រុម Barcelona ៥-១ ជាការ​ប្រកួត​មួយ​ដែល​ធ្វើ​ឲ្យ​លោក ឡូ​បេ​តេ​ហ្គី បាត់បង់​ការងារ​។​
​ ​
​លោក វ៉ាល​ដា​ណូ ជា​អតីត​កីឡាករ​និង​ប្រធាន​បច្ចេកទេស​របស់​ក្លឹប Real Madrid បាន​និយាយថា “​យើង​បន្ត​ផ្តោត​ការយកចិត្តទុកដាក់​លើ បេ​ល ដោយសារតែ​តម្លៃ​ខ្លួន​របស់ គាត់ ហើយ​តម្លៃ​នេះ​បានធ្វើ​ឲ្យ​គេ​ចាត់ទុក បេ​ល ថា ជា​កីឡាករ​កំពូល​។ ប៉ុន្តែ​រយៈពេល​៥ ឆ្នាំ​កន្លងមកនេះ បេ​ល មិនបាន​ឆ្លើយតប​ឲ្យ​ស័ក្តិសម​នឹង​តម្លៃ​ដែល​ក្លឹប Real Madrid បាន​ចំណាយ​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ស្លាប ហ្គា​រ៉េត បេ​ល (Gareth Bale)

ទីតាំងផ្សាយពាណិជ្ជកម្ម