ឥណ្ឌា​ដាក់ពង្រាយ​កងសន្តិសុខ​ការពារ​ដ៏​ច្រើន​ដើម្បី​បើកសម្ពោធ​រូបចម្លាក់​​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក

2895
ចែករម្លែក

មន្ត្រីប៉ូលិសរាប់ពាន់នាក់បានយាមការពាររូបចម្លាក់ដ៏ធំជាងគេបំផុតនៅលើពិភពលោកមុនពេលពិធីបើកសម្ពោធរូបចម្លាក់ ដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃពុធទី៣១ខែតុលា ដោយមានការរំពឹងថាមានការតវ៉ារបស់ប្រជាជនដែលមានការខឹងសម្បារ ដោយសារតែពួកគេ ត្រូវបានបង្ខំចិត្តផ្លាស់ទីលំនៅដោយការធ្វើរូបចម្លាក់ដ៏ធំសម្បើមនេះនិងការចំណាយប្រាក់សន្ធឹកសន្ធាប់ដើម្បីសាងសង់វា ខណៈពួកកសិករជួបបញ្ហាថវិកានិងការខ្វះទឹកផលិតកសិផល។

ក្រុមអាជ្ញាធរឥណ្ឌាបានរៀបចំពិធីបើកសម្ពោធរូបចម្លាក់កម្ពស់១៨២ម៉ែត្រនេះសម្រាប់ជាការគោរពដល់វីរបុរសឯករាជ្យឥណ្ឌា លោក Sardar Vallabhbhai Patel ដោយមានយន្តហោះនិងឧទ្ធម្ភាគចក្រច្រើនគ្រឿងដើម្បីបាចផ្កាលើរូបចម្លាក់នោះក្នុងពេលហោះហើរក្នុងពេលពិធីសម្ពោធនេះ។

ប៉ុន្តែ ក្រុមមន្ត្រីនៅរដ្ឋ Gujaratមានការព្រួយបារម្ភថា ក្រុមសហគមន៍អាចធ្វើបាតុកម្មទាមទារសំណងដីធ្លីដែលត្រូវបានយកទៅកសាងរូបចម្លាក់ដែលមានតម្លៃ២៩,៩ពាន់លានរូពី (៤០០លានដុល្លារអាមេរិក)នេះហើយបានចំណាយពេលជិត៤ ឆ្នាំដើម្បីសាងសង់។

ឧត្តមសេនីយ៍អធិការប៉ូលិស លោក Abhay Chudasama បាននិយាយថា ប៉ូលិសជាង៥.០០០នាក់ត្រូវបានដាក់ពង្រាយនៅចំណុចផ្សេងៗក្នុងរង្វង់ចម្ងាយ១០ គីឡូម៉ែត្រនៃទីតាំងរូបចម្លាក់នេះ៕ដោយ៖សុខា/sn

ក្រុមអាជ្ញាធរឥណ្ឌារៀបចំពិធីបើកសម្ពោធរូបចម្លាក់កម្ពស់១៨២ម៉ែត្រនិងចំណាយលុយអស់៤០០លានដុល្លារអាមេរិកនេះ សម្រាប់ជាការគោរពដល់វីរបុរសឯករាជ្យឥណ្ឌា លោក Sardar Vallabhbhai Patel

ទីតាំងផ្សាយពាណិជ្ជកម្ម