អ្នកគាំទ្រ​ឆេ​ល​ស៊ី​ចំអក​ដាក់ ធី​បូត ខ​ត​ធឹ​ស បន្ទាប់ពី​អតីត​អ្នកចាំទី​រូបនេះ​របូត​ប្រាំ​គ្រាប់​

1254
ចែករម្លែក

​នៅ​ទីបំផុត អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois) សម្រេច​ក្តី​សុបិន​ផ្ទេរ​ទៅ​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid) កាលពី​រដូវក្តៅ​។ ប៉ុន្តែ​ការចាប់ផ្តើម​ឆាកជីវិត​របស់ ខ​ត​ធឹ​ស នៅ​ពហុកីឡាដ្ឋាន Bernabeu មិនបាន​ល្អ​ដូច​ការគ្រោងទុក​ទេ​។​

​ក្រុម Real Madrid ចាញ់​៥​ប្រាំ​ប្រកួត​ក្នុងចំណោម​៧​ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ក្របខណ្ឌ ដោយ​បញ្ហាលំបាក​បន្ត​កើតមាន​កាលពី​ថ្ងៃអាទិត្យ នៅពេល​ពួកគេ​ត្រូវ​ក្រុម Barcelona លត់​៥-១ ។​
​ ​
​ខ​ត​ធឹ​ស ត្រូវ​រើស​បាល់​ចេញពី​សំណាញ់​៥​លើក​នៅ​ពហុ​កីឡដ្ឋាន Nou Camp ហើយ​អ្នកគាំទ្រ​របស់​ឆេ​ល​ស៊ី​សប្បាយ​ចិត្តនឹង​ចំអក​ដាក់​អតីត​អ្នកចាំទី​របស់​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ​។​
​ ​
​អ្នកគាំទ្រ​ជាច្រើន​របស់​ក្លិប​ឆេ​ល​ស៊ី​បាន​ចូល​ទៅកាន់​បណ្តាញ​សង្គម ដើម្បី​ចំអក​ដាក់​បរាជ័យ របស់ ខ​ត​ធឹ​ស​។ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​បាន​បង្ហោះ​រូប ខ​ត​ធឹ​ស ត្រូវ​វាយដំ​ដោយ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) និង​បានដាក់​ចំណងជើង​ថា “​តើខ​ត​ធឹ​ស កំពុង​បក់ដៃ ហៅ​អាជ្ញាកណ្តាល​ឬ​កំពុង​ហៅ​ឲ្យ​ជួយ​?”
​ ​
​អ្នកគាំទ្រ​ម្នាក់ទៀត​សរសេរថា ខ​ត​ធឹ​ស សម​នឹង​ទទួល​ការលំបាក​ទាំងអស់នេះ បន្ទាប់ពី អន្ទះសា​ចង់​ផ្ទេរ​ទៅ​ក្លិប Real Madrid ។ អ្នកគាំទ្រ​រូបនេះ​សរសេរថា “​ឆាកជីវិត របស់​សត្វ​ពស់​”​។ អ្នកគាំទ្រ​ម្នាក់ទៀត​បានសរសេរថា ខ​ត​ធឹ​ស របូត​៥​គ្រាប់​ហើយ​នេះ គឺជា​កម្ម​ពារ​ដែល​កើតចេញពី​អំពើ​កន្លងមក​។​
​ ​
​វា​គឺជា​ថ្ងៃ​ល្អ​សម្រាប់​អ្នកគាំទ្រ​ឆេ​ល​ស៊ី ស្របពេល​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​បាន​យកឈ្នះ​ក្រុម Burnley ៤-០ ចំណែក ខ​ត​ធឹ​ស ជួប​រឿង​ខកចិត្ត​ទៅវិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois)

ទីតាំងផ្សាយពាណិជ្ជកម្ម