​តារាចម្រៀង ជ័យ សុ​វ៉ាត បញ្ចេញ MV មួយ​បទ មានន័យ​ជ្រៅ​ចាក់​ចំ​បេះដូង​អ្នកគាំទ្រ​

1244
ចែករម្លែក

ដោយ : ​បញ្ញា​សាស្ត្រ​/ភ្នំពេញ​ : បទ​ចម្រៀង «​តួ​ចិត្តអាក្រក់​» របស់​តារាចម្រៀង ជ័យ សុ​វ៉ាត កំពុងតែ​ត្រូវ បាន​គេ​មើលឃើញថា MV មួយ​បទ​នេះ បាន​ចូលរួម​លើកស្ទួយ ល្ខោនខោល តាមរយៈ​ការថត MV ដែល​ទើបតែ​ចេញ​ក្តៅៗ​តែម្តង​។
​ ​
​ ​បទ​ចម្រៀង​មួយ​បទ​នេះ គ្រាន់តែ​ផុ​ស្តិ៍​ភ្លាម មាន​អ្នក​ចែកចាយ​បន្ត​ភ្លាមៗ​រាប់សិប​អ្នក ពី​សំណាក់​អ្នកគាំទ្រ​របស់ តារាចម្រៀង ជ័យ សុ​វ៉ាត ដែល​អប​ជាមួយនឹង​ទឹកដម​សំនៀង​ពិ​រោះ​មិនធម្មតា​។

​ ​ដោយសារតែ​បទ​ចម្រៀង​មួយ​បទ​នេះ​ហាក់​ចាក់​ដោត​ត្រូវ​អារម្មណ៍​អ្នកគាំទ្រ ទាំង​បទ​ភ្លេង អត្ថន័យ និង​ជាពិសេស​ជាងគេ គឺ​ការ​រំលេច​ល្ខោនខោល ដែល​លោក​បាន​ប្រើ​ជាការ​សម្ដែង​នៅក្នុង​សាច់​ចម្រៀង ដែល​ធ្វើអោយ​ម្នាក់ៗ​មានការ​ចាប់អារម្មណ៍​។ នៅក្នុង​បទ​នេះ លោក​មិន​ត្រឹមតែ​តែង​តួ​ជាយ​ក្ស​ក្នុង​សិល្បៈ​ល្ខោន ខោល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ត្រូវគេ​ដឹងថា បាន​ហាត់​រាំ​ល្ខោនខោល​ដើម្បីអោយ​សម្ដែង​បាន​សម​នៅក្នុង​MV មួយ​បទ​នោះដែរ​។

​ ធៀប​នឹង​បទ​ផ្សេងៗ​របស់លោក​ដែល​បានចេញ​ក្នុង​ផលិតកម្ម​សាន់​ដេ គេ​កត់សម្គាល់ថា ចម្រៀង​មួយ​បទ «​តួ​ចិត្តអាក្រក់​» របស់លោក​បកស្រាយ​បាន​ពីរោះ ហើយ​សម្រាប់​សាច់ភ្លេង​ក៏​លាយ​ឧបករណ៍​តន្ត្រី​ខ្មែរ ធ្វើឲ្យ​ស្ដាប់​ទៅ​ប្លែក​ត្រចៀក និង​មាន​លក្ខណៈ​ជាតិ​គួរ​ឲ្យ​សរសើរ ខណៈដែល​ការ​រំលេច​ឈុត​ឆាកល្ខោន​ខោល​ក្នុង​វគ្គ​លោក​ច្បាំង នឹង​ព្រះរាម ដណ្ដើមយក​ព្រះ​នាង​សិ​តា ក៏​ជា​អ្វីដែល​ធ្វើអោយ​MV មួយ​បទ​នេះ ក្លាយជា​បទ​ដក់​ក្នុង​អារម្មណ៍​របស់​ទស្សនិកជន​ផងដែរ​៕B/

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម