អនុវត្ត​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ! អភិបាលខណ្ឌ​ច្បារអំពៅ ជំរុញ​ការអនុវត្ត ជូន​ប្រជាពលរដ្ឋ

832
ចែករម្លែក

ដោយ​ : ​ឆាយា​នាថ​/​ភ្នំពេញ ​៖ ​អភិបាលខណ្ឌ​ច្បារអំពៅ លោក ចេង មុនី​រ៉ា នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ ជំ​រុញឱ្យ​មន្ត្រី​បន្ត​ការអនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​សេចក្ដីសុខ របស់​ប្រជាពលរដ្ឋ ។

​ការជំរុញ​បែបនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ អាណត្តិ​ទី​២ ក្រោម​វត្តមាន​លោក អ៊ុ ម៉ារ៉េត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ។

​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បន្តថា កម្លាំង​ប្រជា​ការពារ​ខណ្ឌ គឺ មាន​កាតព្វកិច្ច​ចូលរួម​ជាមួយ​សមត្ថកិច្ច​ទាំង​២​ប្រភេទ ទាំង​នគរបាល និង កងរាជអាវុធហត្ថ ដើម្បី​ចាប់ខ្លួន​ជនល្មើស ប្រគល់ជូន​តុលាការ បន្ត​នីតិវិធី ។

​កម្លាំង​ប្រជា​ការពារ គ្មាន​សមត្ថកិច្ច​ដើម្បី​ចូលរួម​សួរចម្លើយ ឬ ធ្វើ​កំណត់ហេតុ លើ​ជនសង្ស័យ​ឡើយ ។

​ក្រៅពី​បញ្ហា​នេះ លោក ចេង មុនី​រ៉ា ក៏បាន​លើកឡើង​ពី​ការរៀបចំ​សណ្តាប់ធ្នាប់ និង ដោះស្រាយ​បញ្ហា​សំរាម​ផងដែរ ។

​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​៩​ចំណុច​រួមមាន ៖​

ទី​១.​គ្មាន​សកម្មភាព​ឆក់ ប្លន់ គ្រប់​ប្រភេទ​
​ទី​២.​គ្មាន​ការដាំដុះ ការផលិត ការ​ចរាចរ ការជួញដូរ ការចែក​ចាយ និង ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​
​ទី​៣.​គ្មាន​អំពើ​អនាចារ ការជួញដូរ​ស្ត្រី​និង​កុមារ និង អំពើហិង្សា​ក្នុង​គ្រួសារ​
​ទី​៤.​គ្មាន​ក្មេង​ទំនើង​
​ទី​៥.​គ្មាន​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ការប្រើប្រាស់​អាវុធ​ខុសច្បាប់ និង បទល្មើស​គ្រប់​ប្រភេទ​
​ទី​៦.​គ្មាន​គ្រោះថ្នាក់​ចរាចរ​
​ទី​៧.​ដោយ​គ្រោះថ្នាក់​ដោយសារ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​
​ទី​៨.មាន​វិធានការ​ទប់ស្កាត់ គ្រប់គ្រង និង ឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ ប្រកបដោយ​ប្រសិទ្ធភាព​
​ទី​៩.​គ្មាន​ការត្រួតពិនិត្យ​ខុសច្បាប់ ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម