ជន​រ៉ូ​ហ៊ីង​យ៉ា​ជាង​មួយ​លាន​នាក់​នឹង​ត្រឡប់​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​នៅ​ខែវិច្ឆិកា​

2810
ចែករម្លែក

ប្រទេសមីយ៉ាន់ម៉ានិងបង់ក្លាដែសបានឈានដល់កិច្ចព្រមព្រៀងមួយអំពីការធ្វើមាតុភូមិនិវត្តន៍នៃជនជាតិរ៉ូហ៊ីងយ៉ាចំនួន១,១លាននាក់ដែលកំពុងរស់នៅជំរំជនភៀសខ្លួននៅប្រទេសបង់ក្លាដែស។

ប្រទេសបង់ក្លាដែសបានអះអាងជាច្រើនដងថា ប្រទេសមីយ៉ាន់ម៉ាបានពន្យារពេលដំណើរការធ្វើមាតុភូមិនិវត្តន៍នេះដោយសារតែខ្វះឆន្ទៈនយោបាយ តែអាជ្ញាធរមីយ៉ាន់ម៉ាបានអះអាងថាដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍ននេះមានភាពស្មុគស្មាញ។

ប្រទេសបង់ក្លាដែសនិងមីយ៉ាន់ម៉ាបានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយកាលពីថ្ងៃអង្គារទី៣០តុលានៅក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់រដ្ឋមន្ត្រីការបរទេស(JWG) លើកទី៣ អំពីការធ្វើមាតុភូមិនិវត្តន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាទៅកាន់ភូមិស្រុកដើមប្រទេសមីយ៉ាន់ម៉ា។

នៅពេលការយល់ស្របគ្នាបានសម្រេចបាននៅកិច្ចប្រជុំនៅទីក្រុងដាក្កា ប្រទេសបង់ក្លាដែសនេះ ប្រទេសមីយ៉ាន់ម៉ានឹងចាប់ផ្តើមយកត្រឡប់មកវិញនូវជនរ៉ូហ៊ីងយ៉ាដែលបានរត់ភៀសខ្លួនចេញពីរដ្ឋរ៉ាឃីននៃប្រទេសកាន់ពុទ្ធសាសនានេះ ចាប់តាំងពីការបង្ក្រាបដោយយោធាបានចាប់ផ្តើមកាលពីថ្ងៃទី២៥ខែសីហាឆ្នាំមុន បន្ទាប់ពីមានការវាយប្រហារដោយពួកឧទ្ទាមរ៉ូហ៊ីងយ៉ា ទៅលើប៉ុស្តិ៍ប៉ូលិសនៅរដ្ឋរ៉ាឃីន។ បច្ចុប្បន្ននេះ ជនរ៉ូហ៊ីងយ៉ាជាង១,១លាននាក់បានរស់នៅក្នុងជំរំជនភៀសខ្លួនCox’s Bazar នៅប្រទេសបង់ក្លាដែស៕ដោយ៖សុខា/SN

ជនរ៉ូហ៊ីងយ៉ា ដើរកាត់វាលសែ្របន្ទាប់ពីឆ្លងកាត់ព្រំដែនបង់ក្លាដែស-មីយ៉ាន់ម៉ា ទៅទីប្រជុំជនCox’s Bazar ប្រទេសបង់ក្លាដែស កាលពីឆ្នាំ២០១៧

ទីតាំងផ្សាយពាណិជ្ជកម្ម