បញ្ជូន​ជនសង្ស័យ​៨​នាក់​ទៅ​តុលាការ​ក្នុង​សំណុំរឿង​២​ករណី​ផ្សេងគ្នា​

609
ចែករម្លែក

​ដោយ : ចាន់តូ​/​ភ្នំពេញ ​៖ ​ជនសង្ស័យ​៨​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​ កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ទទួលទោស​តាមផ្លូវ​ច្បាប់​លើ​សំណុំរឿង​២​ករណី​ផ្សេងគ្នា​ក្រោយពី​បញ្ចប់​ពីសា​កសួរ​រួច​កាលពី​ម៉ោង​០៨​និង​៣០ នាទី​ព្រឹក​ថ្ងៃ​ពុធ​ទី​៣១​ ខែ​តុលា ២០១៨​នេះ​។​

សមត្ថកិច្ច​បញ្ជាក់​ថា ជ​ន​សង្ស័យ​ដែល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រឹក​នេះ​​មាន​ពាក់ព័ន្ធ ​ចំនួន​២ករណី​ផ្សេងគ្នា ​ដោយ​ក្នុងនោះ​ករណី​ទី​១.​មាន​៦​នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​។​ទី​២.​មាន​គ្នា​២​នាក់​ប៉ុនប៉ង​លូច​ម៉ូតូ​មួយ​ករណី​។​

សមត្ថកិច្ច​បន្តថា​ ជន​សង្ស័យ​ទាំង​៨​នាក់ ​ដែ​​ល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រឹក​នេះ ​គឺ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​តា​ម​បណ្តាល​ប៉ុស្តិ៍​ក្នុង​ខណ្ឌ​សែន​សុខ​។​

អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ ក៏​បានអំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋាន​សូមជួយ​សហ​ការណ៍​និង​ផ្តល់ព័ត៌មាន ​ដល់​សមត្ថកិច្ច​ផង​ពាក់ព័ន្ធ​និង​ករណី​ក្មេង​ទំនើង អំពើ​លួច ឆក់​ផ្សេងៗ​ជាពិសេស​ក្រុមក្មេង​ស្ទាវៗ​ដែល​ប្រ​មូ​​ល​ផ្តុំគ្នា​ប្រើប្រាស់​គ្រឿងញៀន​សូម​រាយ​កាណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​ងាយ​​ស្រួល​​​ក្នុងការ​ចុះបង្ក្រាប​ឲ្យទាន់​ពេលវេលា​៕​B