ត្បូង​មរកត​៥.៦៥៥​កា​រ៉ា​ត ដែល​ជីក​បាន​នៅ​ហ្សំ​ប៊ី​នឹង​ដាក់លក់​ដេញថ្លៃ​នៅ​សិង្ហ​បុរី​

1485
ចែករម្លែក
  • 67
    Shares

ត្បូងមរកតទម្ងន់១,១គីឡូក្រាមតំលៃជាង២៥លានដុល្លារដែលត្រូវបានជីកបាននៅអណ្តូងរ៉ែនៃប្រទេសហ្សំប៊ី កាលពីថ្ងៃ០២តុលា ឆ្នាំ២០១៨ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុនត្បូងGemfieldsកាលពីថ្ងៃ២៩តុលា។

ក្រុមហ៊ុនដែលមានមូលដ្ឋានៅក្រុងឡុងដ៍នេះ បានអះអាងថា ត្បូង៥.៦៥៥ការ៉ាតនេះថ្លានិងពណ៌បៃតងល្អ។វាត្រូវបានជីកយកបាននៅអណ្តូងរ៉ែធំបំផុតKagem ដែលជាកម្មសិទ្ធិរបស់Gemfieldsចំនួន៧៥ភាគរយនិង២៥ភាគរយជារបស់ក្រុមហ៊ុនរដ្ឋហ្សំប៊ី។

វាត្រូវបានដាក់ឈ្មោះInkalamu មានន័យថាតោជាភាសាបេមបារបស់ប្រជាជនមូលដ្ឋាន ដើម្បីជាការដឹងគុណដល់គំរោងអភិរក្សរបស់ដៃគូពីររបស់Gemfieldsនៅក្នុងប្រទេសម៉ូហ្សំប៊ិច។

ត្បូងមរកតLion Emeraldនឹងត្រូវដាក់លក់ដេញថ្លៃនៅខែវិច្ឆិកាទៅកាន់ដៃគូប្រមាណ៤៥ ហើយថ្លៃរបស់ត្បូងដ៏ល្អនិងធំនេះពិបាកនឹងទស្សន៍ទាយ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម