​វី​តា​ល់​ឧបត្ថម្ភ​ធំ​កិច្ចប្រជុំ​សន្និសីទ​លើក​ទី​២៤​អតីត​និស្សិត​អាស៊ាន​មកពី​ជប៉ុន​

971
ចែករម្លែក

​ដោយៈ​សុផល​/​សៀមរាបៈ​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​ប្រទេស​ជប៉ុន​កាលពីពេល​ថ្មីៗ​នេះ​បាន​ប្រារព្ធ​កម្មវិធី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អតីត​និស្សិត​មកពី​ប្រទេស​ជប៉ុន​តាម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដែល​បាន​ប្រព្រឹត្តឡើង​នៅ​សណ្ឋាគារ​បុរី​អង្គរ​ទីក្រុង​សៀមរាប​។​ដោយមាន​ការចូលរួម​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ទឹក​ពិសា​គុណភាព​ខ្ពស់​វី​តា​ល់​។​

កម្មវិធី​នេះ​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ការពង្រឹង​ចំណង​មេត្រីភាព​រវាង​ទំនាក់ទំនង​របស់​សមា​គម​អតីត​និស្សិត​មកពី​ប្រទេស​ជប៉ុន​តាម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​តាមរយៈ​វិស័យ​ទេសចរណ៍​»​ដែល​ផ្តោត​សំខាន់​លើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ថែទាំ​និង​អភិរក្ស​ប្រាសាទ​បេតិកភណ្ឌ​បុរាណ​នៅក្នុង​តំបន់​អាស៊ាន​។​

​នៅក្នុង​កម្មវិធី​លើក​នេះ លោក​សាស្ត្រាចារ្យ ISHIZAWA Yoshiaki មកពី​សាកលវិទ្យាល័យ Sophia បានផ្តល់​កិត្តិយស​ធ្វើ​ប​ឋ​កថា​ជុំវិញ​ប្រធានបទ​អភិរក្ស​ប្រាសាទបុរាណ​របស់​ប្រទេស​កម្ពុជា ដោយ​លោក​កំពុងតែធ្វើការ​ស្រាវជ្រាវ​ជាមួយ​គម្រោង​មួយ​នៃ​ប្រាង្គ​ប្រាសាទ​របស់​ប្រទេស​ខ្មែរ​។

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ប្រទេស​កម្ពុ​ជាមាន​កិត្តិយស​បាន​ក្លាយជា​ម្ចាស់ផ្ទះ​ចំពោះ​ការរៀបចំ​កម្មវិធី​នេះ​។​​សាវតា​នេះ​នៃ​កម្មវិធី​នេះ​គឺ​បានកកើតឡើង​តាមរយៈ​គោលនយោបាយ​របស់​អតីត​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​FUKUDATakeo​ដែល​កាលពី​ឆ្នាំ​១៩៩២​លោក​បាន​បើក​ឱ្យមាន​អាហារូបករណ៍​សម្រាប់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ឡើងវិញ​។​ចាប់តាំងពី​ពេលនោះ​មក​ប្រទេស​កម្ពុជា​ព្រមទាំង​បណ្តា​ប្រទេស​នៅក្នុង​អាស៊ាន​បានទទួល​បាន​ផ្លែ​ផ្លា​ធនធាន​សម្រាប់​អភិវឌ្ឍ​ប្រទេស​របស់​រៀងៗ​ខ្លួន​។​

​សូមជម្រាបថា​៖​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ហូ​រី​ណូ​អ៊ូ​ជិ​ហ៊ី​ដេ​ហ៊ី​សា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក​ឡៅ​ឈី​វ​អៀវ​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​ចំណែក​ថ្ងៃ​ចុងក្រោយ​នៃ​កម្មវិធី​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​និង​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​លោក​សុខ​សង្វារ​និង​ភ្ញៀវកិត្តិយស​ទាំងអស់​បាន​ជួបជុំគ្នា​ដាំ​ដើមឈើ​នៅមុខ​ប្រាសាទបន្ទាយក្តី​ចំនួន​៣០៩​ដើម​។​

​ក្នុងន័យ​បង្កើន​សាមគ្គីភាព​រឹតចំណង​មិត្តភាព​និង​បណ្ដុះ​បន្ថែម​នូវ​ប្រភេទ​ដើមឈើ​កំពុងមាន​ការខ្វះខាត​ក្នុង​តំបន់​។​ថ្លែង​នៅក្នុង​កម្មវិធី​ដាំ​ដើម​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​សាយ​សំ​អាល់​បាន​លើកទឹកចិត្ត​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់​ចាត់​ទុក​ប្រទេស​កម្ពុជា​ដូចជា​ផ្ទះ​របស់ខ្លួន​។​

ក្រោម​កិច្ចសហការ​រៀបចំ​កម្ម​វិធី​នេះ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​បាន​ចូលរួម​កម្មវិធី​ដាំ​ដើមឈើ​ដោយមាន​វត្តមាន​អគ្គនាយក​វី​តា​ល់​លោក​ឧកញ៉ា​ឡាវ​វ៉ាន់​ព្រមទាំង​លោក​អគ្គនាយករង​អ៊ី​ចាន់ណា​ដែល​លោក​គឺជា​អតីត​និស្សិត​មកពី​ប្រទេស​ជប៉ុន​មួយរូប​ដែល​បាន​ចាក​ចេញទៅ​សិក្សា​ក្នុង​ជំនា​ន់ទី​២ តាំងពី​ឆ្នាំ ១៩៩៣​។​

លោក​ឧកញ៉ា​ឡាវ​វ៉ាន់​បានឱ្យដឹងថាៈ​ក្រុមហ៊ុន​វី​តា​ល់​ជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​មហាជន​ទូទៅ​ទាំង​ក្នុង និង​ក្រៅប្រទេស​និង​មាន​មោទនភាព​ក្នុងការ​ឧបត្ថម្ភ​ធំ​ដល់​សន្និសីទ​អន្តរជាតិ ជាក់ស្ដែង​នៅក្នុង​កម្មវិធី​ដែល​លោក​កំពុងតែ​ចួ​ល​រួម​នេះ​។

​គួរបញ្ជាក់​ផងដែរ​ថា​និស្សិត​កម្ពុជា​រាប់រយ​នាក់​ជា​រៀងរាល់ឆ្នាំ​ត្រូវបាន​បញ្ជូនទៅ​សិក្សា​បន្ត​ទាំង​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​ក្រោម​ជំនួយ​អាហារូបករណ៍​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​។ នេះ​សបញ្ជាក់​ថា​បណ្ដា​ប្រទេស​ជុំវិញ​តំបន់​អាស៊ាន​កិច្ចសហប្រតិបត្តិការ​ដ៏​ស្អិតរ​មួ​ត​ជាមួយ​ប្រទេស​ជប៉ុន​ហើយ​ក្នុងនោះ​មាន​កម្ពុជា​ដែល​តែងតែ​ជា​ចំណែក​មួយ​ផងដែរ​ជាក់ស្ដែង​យើង​ជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​សន្និសីទ​លើក​នេះ​ជាដើម​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម