ឃាត់​ជនសង្ស័យ​ម្នាក់​ក្រោយ​ឆែក​រកឃើញ​គ្រឿងញៀន​នៅជាប់​ខ្លួន​

572
ចែករម្លែក

​​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្ទឹងមានជ័យ​៣​ឃាត់ខ្លួន​ក្រោយពេល​ឆែក​រកឃើញ​ថ្នាំញៀន​នៅជាប់​ខ្លួន​ចំនួន​៣​កញ្ចប់​កាលពី​វេលា​ម៉ោង​១ និង​៤០ រំលង​អា​ធ្រា​ត្រ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

​លោក ឯម ភា​រី នាយ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​៣ បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ឌី ឈា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវលំ​ភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កំពុងធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការនគរបាល​ខណ្ឌ​មានជ័យ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕S/​

​ឃាត់​ជនសង្ស័យ​ម្នាក់​ក្រោយ​ឆែក​រកឃើញ​គ្រឿងញៀន​នៅជាប់​ខ្លួន​

ទីតាំងផ្សាយពាណិជ្ជកម្ម