ខំ​ជិះ​យន្តហោះ​ជិត​២០​ម៉ោង​ទៅ​កោះ​បាលី​ដើម្បី​ខួបអាពាហ៍ពិពាហ៍​តែ​ចូល​មិនបាន ដោយសារ​ឆ្កែ​ទំពា​ប៉ាស្ព័រ​អស់​មួយ​ជ្រុង​

1192
ចែករម្លែក

​ប្តី​ប្រពន្ធ​មួយគូ​បាន​ចំណាយ ប្រា​ក់ជាង ៥.០០០​ដុល្លារ សម្រាប់​ដំណើរ​កម្សាន្ត​ទៅកាន់ កោះ​បាលី ប៉ុន្តែ បែរជា​ត្រូវ​អាជ្ញាធរ​ហាមឃាត់​មិនឱ្យ​ចូលទៅ​កាន់​កោះ​របស់​ប្រទេស​ឥណ្ឌូ ណេ​ស៊ី​មួយ​នេះ ដោយសារ​ឆ្កែ​សំណព្វ របស់​ពួកគេ​ឈ្មោះ​ម៉ៃ​ឡូ (Milo) អាយុ បួន​ឆ្នាំ ទំពា​ស៊ី​ប៉ាស្ព័រ​របស់​បុរស​ជា​ប្តី អស់​មួយ​ជ្រុង ។​
​ ​
​លោក ដា​នី​ញែ​ល (Daniel) អាយុ​២៦​ឆ្នាំ និង​អ្នកស្រី​ធា​ហ្វា​ស៊ី​ង (Tia Farthing) អាយុ​២៥​ឆ្នាំ បាន​រៀប អាពាហ៍ពិពាហ៍​កាលពី​ឆ្នាំមុន ហើយ​បាន​រៀប​គម្រោង​ធ្វើដំណើរ កម្សាន្ត​ក្នុង ក្តី​សុបិន ដើម្បី​រំលឹក​ខួប​មួយឆ្នាំ​នៃ អាពាហ៍ពិពាហ៍​របស់​ពួកគេ កាលពី ថ្ងៃទី​១៦ ខែតុលា ។
​ ​
​ប៉ុន្តែ​នៅពេល​ពួកគេ​ចុះចត នៅ​ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់ពី​ការ ហោះហើរ​ជាង​១៦​ម៉ោង មន្ត្រី​អាកាស យានដ្ឋាន​មិន​អនុញ្ញាតឱ្យ​ពួកគេ​ចាក ចេញ​ឡើយ ធ្វើឱ្យ​ពួកគេ​បង្ខំចិត្ត​ហោះ ហើរ​ត្រឡប់​ទៅកាន់​ប្រទេស​អង់គ្លេស​វិញ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម