ទារិកា​អច្ឆរិយៈ​កើតមក​មាន​ទម្ងន់​ត្រឹមតែ​៥០០​ក្រាម​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

1120
ចែករម្លែក

​វា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដែល​ទារិកា​ម្នាក់​កើតមក​មាន​ទម្ងន់​ត្រឹមតែ ៥០០​ក្រាម​(​កន្លះ​គីឡូ​) គួរឱ្យភ្ញាក់ផ្អើល ។​
​ ​
​ទារិកា​ដែលមាន​ឈ្មោះ​ហា​លី (Hallie) ខាងលើនេះ បានកើត​ក្នុង គ្រួសារ​វ័យក្មេង ដែលមាន​ម្តាយ​ឈ្មោះ រ៉ូ​ប៊ី​ន​ប្រាយ​អែន (Robyn Bryant) អាយុ​២៣​ឆ្នាំ​និង​ឪពុក ឈ្មោះ​ជេ​ម​ស៍​ឌូ​រី (James Dury) អាយុ​២៧​ឆ្នាំ ក្រោយពី នៅក្នុង​ផ្ទៃ​ម្តាយ​បានតែ ២៨​សប្តាហ៍ ។​
​ ​
​អំឡុងពេល​មាន​ផ្ទៃពោះ​ជើង និង​ដៃ​របស់​ទារិកា​ហា​លី​មាន​ប្រវែង​ខ្លី​ខុសធម្មតា​ដែល​ធ្វើឱ្យ គ្រូពេទ្យ​បារម្ភ​ថា នាង​មាន​បញ្ហា​ហ្សែ​ន ។​
​ ​
​នាង​បានកើត​ដោយ​ការវះកាត់ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​នៅ​មន្ទីរពេទ្យ​សកលវិទ្យា​ល័យ វ៉េ​លស៍ (University Hospital of Wales) នៅក្នុង ទីក្រុង​ខា​ឌី​ហ្វ (Cardiff)​។​
​ ​
​អ្នកពិគ្រោះ​យោបល់​ជឿថា ទារិកា​នេះ​មាន​ជំងឺ​ហ្សែ​ន​ដែល​ធ្វើឱ្យ​នាង​លូតលាស់​យឺត​ខុស ធម្មតា​នៅក្នុង ការឆ្លុះ​អេកូ​តាមដាន​ជាប្រចាំ ។ ការធ្វើ តេស្ត​បន្ថែមទៀត​បង្ហាញថា នាង​មាន ជំងឺ​មួយចំនួន​រួមទាំង​បញ្ហា​ក្រលៀន​ផង ដែរ ហើយ​គ្រូពេទ្យ​បាន​ប្រាប់​ឪពុកម្តាយ របស់​នាង​ថា នាង​អាច​នឹង​ស្លាប់​នៅក្នុង ស្បូន​ចាប់ពី​អាយុ​២៧​សប្តាហ៍​ឡើងទៅ​។​

​ដោយសារតែ​បារម្ភ​ខ្លាច​ទារក​ក្នុង ផ្ទៃ ស្លាប់​នាង​រ៉ូ​ប៊ី​ន បាន​ចូល​សម្រាក​មន្ទីរពេទ្យ​នៅ​សប្តាហ៍ ទី​២៨ ដើម្បី​សម្រាល ដោយ​ការវះកាត់​មុនពេល​នាង​គ្រប់​ខែ សម្រាល​នៅ​ថ្ងៃទី​៨​ខែមករា ។​
​ ​
​ជា​សំណាងល្អ ទាំង​ម្តាយ​និង​កូន សុខ​សប្បាយ​ទាំងអស់គ្នា​នៅក្នុង​ការ​សម្រាល​ហើយ​ពេលនេះ ពួកគេ​កំពុង សម្រាក​ក្នុង​មន្ទីរពេទ្យ​នៅឡើយ ព្រោះ គ្រូពេទ្យ​ត្រូវ​តាមដាន​អាកា​រៈរ​បស់ ទារក​នេះ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម