​២​ថ្ងៃ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ថ្នាំញៀន​២០​នាក់​ដកហូត​ថ្នាំ​១៩៤​ក្រាម​រថយន្ត​១​គ្រឿង​និង​ម៉ូតូ​ច្រើន​គ្រឿង​

899
ចែករម្លែក

(​ត្បូងឃ្មុំ​)៖​កម្លាំង​នគរបាល​បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​រយ​:​ពេល​២​ថ្ងៃ​ឃាត់​មុខសញ្ញា​ជួញដូរ​ចែកចាយ​ចំនួន​២០​នាក់​ដកហូត​ថ្នាំ​១៩៤​ក្រាម​និង​រថយន្ត​មួយគ្រឿង​រួមទាំង​ម៉ូតូ​ជាច្រើន​គ្រឿង​។​យុទ្ធនាការ​នេះ​បានធ្វើ​ឡើង​នៅតាម​បណ្តារ​ស្រុក​ដូចជា​,​ស្រុក​មេមត់​,​ស្រុក​តំបែរ​,​ស្រុក​អូ​រាំង​ឪ​,​ក្រុង​សួង​,​ខេត្ត​ត្បួ​ង​ឃ្មុំ​កាលពី​ថ្ងៃទី​២ និង​៣ ខែសីហា​ឆ្នាំ​២០១៧​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​០៤ សីហា ថា​គ្រាន់តែ​នៅ​ថ្ងៃទី​០៣ សីហា បង្ក្រាប​បទល្មើស​គ្រឿងញៀន​៩​ករណី ជា​លទ្ធផល​មុខសញ្ញា​ប្រើប្រាស់​មាន​៣​នាក់ និង​២​នាក់​ជា​មុខសញ្ញា​ចាស់​នៅតែ​បន្ត​ជួញដូរ​គ្រឿងញៀន​ក្រោយ​ចេញពី​ពន្ធ​ធានា​គារ​ខេត្ត​វិញ ។ យុទ្ធនាការ​នេះ ស្មើរ​នឹង​៦៦,៥០​ភាគរយ​នៃ​លទ្ធផល​ការបង្ក្រាប​ក្នុង​ឆមាស​ទី​១ ដើមឆ្នាំ​២០១៧ នេះ ។

​លោកស្នងការ​នគរបាល​បន្តថា គ្រាន់តែ​ថ្ងៃ​ម្សិលមិញ​ក្រោម​កិច្ចសហការ​ជាមួយ​នគរបាល​ខេត្តកំពង់ចាម និង​មានការ​សម្របសម្រួល​ពី​រាជអាជ្ញារ​ទាំងពីរ​ខេត្ត​បាន​ចុះទៅ​កាន់​វត្ត​បឹង​កុក ស្ថិតក្នុង​សង្កាត់​បឹង​កុក ខេត្តកំពង់ចាម ដោយ​ឃាត់​មុខសញ្ញា​រក្សាទុក ជួញដូរ ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​មួយ​ករណី ឃាត់​បាន​៥​នាក់​ដែល​ក្នុងនោះ​មាន​ព្រះសង្ឃ​មួយអង្គ ហើយ​ដក​រហូតមកដល់​ថ្ងៃនេះ​មុខសញ្ញា​ទាំង​២០​នាក់​នោះ រួមជាមួយ​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត និង​ស្រាវជ្រាវ​បក្ខពួក​មួយចំនួនទៀត ៕S/​ដោយ​៖សហការី

​២​ថ្ងៃ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ថ្នាំញៀន​២០​នាក់​ដកហូត​ថ្នាំ​១៩៤​ក្រាម​រថយន្ត​១​គ្រឿង​និង​ម៉ូតូ​ច្រើន​គ្រឿង​(រូប៖វ៉េបសាយ)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ