ដូ​ណា​ល់ ត្រាំ គ្រោង​បញ្ចប់​សិទ្ធិ​ទទួល​សញ្ជាតិ​អាមេរិក​ដោយ​ស្វ័យប្រវត្តិ​សំរាប់​ទារក​កើត​លើ​ទឹកដី​អាមេរិក​

922
ចែករម្លែក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលនឹងបញ្ចប់សិទ្ធិទទួលបានសញ្ជាតិអាមេរិក សម្រាប់កុមារដែលឪពុកម្តាយមិនមែនជាពលរដ្ឋអាមេរិកតែខ្លួនកើតលើទឹកដីអាមេរិក។

លោក ដូណាល់ ត្រាំ បាននិយាយដូចនេះនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ កាលពីថ្ងៃចន្ទទី២៩តុលា។

ចំណាត់ការនេះ ដែលអ្នកជំនាញការច្បាប់ជាច្រើន បាននិយាយថា នឹងរំលោភបំពានរដ្ឋធម្មនុញ្ញនោះនឹងក្លាយទៅជាការឈ្លានពានបំផុតដោយប្រធានាធិបតីដែលជាប់ឆ្នោតដោយការសន្យាថានឹងយក ចិត្តទុកដាក់លើបញ្ហាអន្តោប្រវេសន៍ ដែលជាបញ្ហាមួយដែលបានធ្វើឱ្យលោកមានភាពប្រសើរឡើងវិញនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសប្តាហ៍ក្រោយ។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍Axiosនេះ លោក ដូណាល់ ត្រាំ បាននិយាយថា ” យើងគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលមនុស្សចូលមកនិងមានកូន ហើយទារកនោះគឺជាពលរដ្ឋនៃសហរដ្ឋអាមេរិកអស់រយៈពេល៨៥ឆ្នាំមក ជាមួយនឹងការទទួលបានផលប្រយោជន៍ច្រើន។ វាគួរឱ្យអស់សំណើច ហើយ វាត្រូវតែបញ្ចប់ “។

លោក ដូណាល់ ត្រាំបាននិយាយថា លោកបានពិភាក្សាចំណាត់ការនេះជាមួយអ្នកប្រឹក្សាផ្នែកច្បាប់របស់លោក ហើយជឿជាក់ថាវាអាចសម្រេចបានជាមួយនឹងវិធានការប្រតិបត្តិ ប៉ុន្តែវាផ្ទុយនឹងទស្សនៈរបស់ក្រុមអ្នកច្បាប់ជាច្រើន ។

ក្រុមអ្នកច្បាប់បានបកស្រាយយ៉ាងទូលំទូលាយថា នរណាម្នាក់ដែលកើតលើទឹកដីអាមេរិកក្លាយជាពលរដ្ឋដោយស្វ័យប្រវត្តិ៕ដោយ:សុខា/SN

ដូណាល់ ត្រាំ ការបញ្ចប់សិទ្ធិដូច្នេះមិនជាលំបាកទេ គឺលោកស៊ីញេតែមួយខ្វាច់ចប់

ទីតាំងផ្សាយពាណិជ្ជកម្ម