​ចាប់ខ្លួន​បុរស់​ម្នាក់​ជា​មូ​យ​គ្រឿងញៀន​៦​កញ្ចប់​តូច​

1444
ចែករម្លែក

​ដោយៈ​ពស​/​ពោធិសាត់​:​បុរស​ម្នាក់​ត្រូវ​ប៉ូលីស​ស្រុក​បាកាន​សហការ​ជាមួយ​ប៉ូលីស​ប៉ុស្តិ៍​ខ្នាទ​ទឹង​ឃ​ត់​ខ្លួន​ដោយ​ជាប់​សង្ស័យ​ពីបទ​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ហើយ​បាន​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៦​កញ្ចប់​តូច​និង​វត្ថុតាង​មួយចំនួនទៀត​។​

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ហ៊ុ​ហំ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​ផ្ទះ​ស្លា​ឃុំ​ខ្នា​ទទឹង​ស្រុក​បាកាន​។​ប៉ូលីស​បាន​ចាប់​ខ្លូន​បុរស​ខាងលើ​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៨​នៅ​នឹង​ផ្ទះ​ជនសង្ស័យ​តែម្តង​។

​វត្ថុតាង​ដែល​សម​ត្ត​កិច្ច​រិ​ប​អូស​បាន​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៦​កញ្ចប់​តូច​ប្រដាប់​ជក់​មួយឈុត​លុយ​៥​ម៉ី​ន​២​ពាន់​រៀល​និង​វត្ថុ​មួយចំនួនទៀត​។​ជនសង្ស័យ​ត្រូវបាន​ប៉ូលីស​ស្រុក​កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម