គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៣១​តុលា​មាន​១០​លើក​ស្លាប់​៥​នាក់​និង​របួស​១០​នាក់​

1181
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃ​៣០​ដល់​ម៉ោង​២​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក (​យប់​៦​លើក​) បណ្តាល​ឲ្យ​ស្លាប់ ៥​នាក់ របួសធ្ងន់​ស្រាល​១០​នាក់​(​ស្រី​៣​នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​តូច ៦​គ្រឿង រថយន្ត​ធំ ៤​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៨​នាក់​(​យប់​៣​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន​២​លើក​(​ស្លាប់​២​នាក់​) , មិន​គោរព​សិទ្ធិ​២​លើក​, ប្រជែង ២​លើក (​ស្លាប់​២​នាក់​) បត់​គ្រោះថ្នាក់ ៣​លើក ,​មិន​ប្រកាន់​ស្តាំ ១​លើក (​ស្លាប់​១​នាក់​)​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៣១​ថ្ងៃ គឺ​ថ្ងៃទី​១-៣១ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៣០៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៦៦​នាក់ របួស​សរុប ៤៧៧​នាក់ របួសធ្ងន់ ៣៣១​នាក់ របួសស្រាល ១៤៦​នាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម