ជួយ​ទប់ស្កាត់​ផង​!​មាន​គេ​សាងសង់​ស្ថានីយ៍​ប្រេង​រំលោភ​ដី​ចំណី​ផ្លូវជាតិ​លេខ​៥​ទៀតហើយ​

840
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បាន​សំណូមពរ​សុំឱ្យ​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ​ត្រូវមាន​វិធានការ​ទប់ស្កាត់​ការសាងសង់​ស្ថានីយ៍​ប្រេង​មួយកន្លែង​ទៀត​ដែល​កំពុងតែធ្វើការ​សាងសង់​រំលោភ​មកលើ​ដី​ចំណីផ្លូវ​ជាតិ​លេខ​៥ ។​

​សំណង់​ស្ថានីយ៍​ប្រេង​ដែល​កំពុង​សាងសង់​រំលោភ​ដី​ចំណី​ផ្លូវជាតិ​លេខ​៥​នេះ ស្ថិតនៅត្រង់ PK៨៦+០០ ដោយ​ដក​គម្លាត​ពី​អ័ក្ស​ផ្លូវ​បានត្រឹមតែ​២៤​ម៉ែត្រ​ប៉ុណ្ណោះ​។​បើតាម​ច្បាប់​ត្រូវ​ដក​គម្លាត​ពី​អ័ក្ស​ផ្លូវ​៤៥​ម៉ែត្រ​។​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា​ពួកគាត់​សំណូមពរ​ឱ្យជួយ​ទប់ស្កាត់​មិនមែន​ឱ្យទៅ​សម្រួល​ឯកសារ​ឱ្យស្រប​ច្បាប់​ដូច​រឿង​មុនៗ​នោះឡើយ​៕S/​
ជួយទប់ស្កាត់ផង!មានគេសាងសង់ស្ថានីយ៍(wrapped)

ទីតាំងផ្សាយពាណិជ្ជកម្ម