សង្វៀន​ថ្មី​មួយទៀត​របស់​អាស៊ីអាគ្នេយ៍​នៅ​រសៀល​ថ្ងៃអាទិត្យ​

1818
ចែករម្លែក

ភ្នំពេញ​៖ សង្វៀន​ស្រា​បៀរ​កម្ពុជា​រសៀល​ថ្ងៃអាទិត្យ ដែល​បាន​ផ្អាក​មួយរយៈ​នោះ ត្រូវបាន​បើក​ឡើងវិញ​ហើយ​នៅ​ថ្ងៃទី​៦​សីហា​នេះ​។​

​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា គឺជា​អ្នក​ឧបត្ថម្ភ​ដដែល​ទេ គ្រាន់តែ​ប្ដូរ​យីហោ​ទៅជា​សង្វៀន​បាលី​ប្លេ​ក (Barrly Black) វិញ​តែប៉ុណ្ណោះ​។ ជាមួយនឹង​ការ​ដំណើរការ​ឡើងវិញ​នេះ អ្នក​ប្រដាល់​កម្ពុជា ២​រូប ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ គឺ សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក និង រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍​។​

​លោក ញាន សុធី ជា​អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​របស់​អាស៊ីអាគ្នេយ៍ បាន​ឲ្យ​ដឹងថា សូត្រ ប៊ុន​ធី ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន ៩៥​ដង ឈ្នះ​៧៣​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ ៤​ដងនោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មកពី​ស្រុកថៃ​ឈ្មោះ ផាត ផា​យ៉ាក (Phat Phayak) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។​

​ផាត ផា​យ៉ាក គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៦៨​ដង ឈ្នះ​៥៥​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​៣​ដង​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ខ្សោយ​ទេ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា ប៊ុន ធី​កែង និង​ជង្គង់​របស់គេ​អស្ចារ្យ​ណាស់​។ នរណា​ដណ្ដើមបាន​ជ័យជំនះ​លើស​ង្វៀន​ថ្មី​នេះ​។​

​រឿង សោ​ភ័​ណ្ឌ ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​១៥០​ដង ឈ្នះ​១៣១​ដង ចាញ់​១៧​ដង​និង ស្មើ​ពិន្ទុ​២​ដងនោះ ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឃុន ផែន (Khun Phen) ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។​

​ឃុន ផែន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩២​ដង ឈ្នះ​៧២​ដង ចាញ់​១៧​ដង​និង​ស្មើ​ពិន្ទុ ៣​ដង​។ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ចាញ់​សោ​ភ័​ណ្ឌ​គេ​ជឿថា ការប្រកួត​សងសឹក​លើក​នេះ វា​ក៏​មិនមែនជា​រឿង​ស្រួល​សម្រាប់ ឃុន ផែន ដែរ​តែបើ សោ​ភ័​ណ្ឌ ហ៊ាន​មើលស្រាល​គូប្រកួត​គេ​ក៏​អាច​គ្រោះថ្នាក់​ដែរ​។ នរណា​ឈ្នះ​ក្នុងការ​ប្រកួត​លើក​នេះ​?

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ គួ​ន ប៊ុន​ហ៊ីម ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អ្នក​ប្រដាល់ វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។ ង៉ែត វុ​ធ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សំណាង សម្បត្តិ ក្លិប​បាត់ដំបង​ពាយ័ព្យ​។ អ្នក​ប្រដាល់​ទាំង ២​រូបនេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​ដែរ​។​

​ថ្លែង​ក្នុង​សន្និសីទ​បើក​សង្វៀន​ថ្មី​នា​ព្រឹក​ថ្ងៃទី​៤​សីហា លោក​ត្ត​ម​សេនីយ៍ តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​សំណូមពរ​ឲ្យ​អ្នក​ប្រដាល់​ទាំងអស់ ដែលមាន​ឈ្មោះ​ប្រកួត​ត្រូវ​រក្សា​សុខភាព ទម្ងន់ និង​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព បើ​មិន​ដូច្នោះ​ទេ ក្រុមប្រឹក្សាវិន័យ​របស់​សហព័ន្ធ​នឹង​ព្រមាន​ហើយ​៕ ដោយ​៖ រ៉ូ​ហ្សា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ