អាមេរិក​លូក​សម្តី​ក្នុង​វិបត្តិ​នយោបាយ​នៅ​ស្រីលង្កា

975
ចែករម្លែក
  • 32
    Shares

សហរដ្ឋអាមេរិកកំពុងថ្លឹងថ្លែងអំពីវិបត្តិនយោបាយមួយដែលកំពុងសណ្ឋិតលើប្រជាជាតិដែនកោះនៅមហាសមុទ្រឥណ្ឌាមួយនេះ ចាប់តាំងពីប្រធានាធិបតីបានបណ្តេញនាយករដ្ឋមន្រ្តីភ្លាមៗ និងនាំអតីតជនផ្តាច់ការម្នាក់មកដាក់ជំនួស ជាហេតុនាំអោយមានការប្រឆាំងពីសភានិងក្រុមនាយករដ្ឋមន្រ្តីដែលត្រូវទម្លាក់ពីតំណែងក្នុងអ្វីដែលត្រូវបានគេចាត់ទុកថាជាវិបត្តិរដ្ឋធម្មនុញ្ញ។

វាកាន់តែតានតឹងថែមទៀត បន្ទាប់ពីអគ្គរដ្ឋអាជ្ញាស្រីលង្កាកាលពីថ្ងៃពុធទី៣១តុលា មិនព្រមអនុម័តការដកលោកRanil Wickremesingheនិងដាក់លោកMahinda Rajapaksa ដែលល្បីខាងរំលោភសិទ្ធិមនុស្សសំរាប់មុខតំណែងនាយករដ្ឋមន្រ្តី។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា «វាអាស្រ័យលើសភាសំរេចថានរណាជានាយករដ្ឋមន្រ្តី»។

សម្តីរបស់អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិកនេះអាចត្រូវបានគេចាត់ទុកថាជាការលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយ ដោយសារតែនាយករដ្ឋមន្រ្តីដែលត្រូវទម្លាក់ចេញពីតំណែងមានកម្លាំងខ្លាំងក្នុងសភា ម្យ៉ាងទៀតគឺប្រធានាធិបតីដែលបណ្តេញរូបលោកនេះដែលបានព្យួរសភាមិនអោយប្រជុំជុំវិញការផ្ទុះសង្រ្គាមដណ្តើមអំណាចនេះ។

តាមពិតRanil Wickremesingheមានគោលនយោបាយលម្អៀងទៅខាងឥណ្ឌា ខណៈទាំងលោកប្រធានាធិបតីMaithripala SirisenaនិងលោកMaithripala Sirisenaជិតស្និទ្ធជាមួយចិន ដែលកន្លងមករដ្ឋាភិបាលក្រុងប៉េកាំងបានត្រឹមអំពាវនាវអោយភាគីជម្លោះផ្ទែក្នុងរកដំណោះស្រាយដោយសន្តិវិធីប៉ុណ្ណោះ។

លោកប្រធានាធិបតី បានធ្វើជាសាក្សីនៃការស្បថចូលកាន់តំណែងរបស់នាយករដ្ឋមន្រ្តីថ្មីកាលពីថ្ងៃចន្ទ ទោះជាមានការព្រមានពីប្រធានសភាអំពីលទ្ធភាពផ្ទុះអំពើហិង្សាបើសិនជាមិនកោះប្រជុំសភាដើម្បីដោះស្រាយវិបត្តិនេះក្តី។

នាយករដ្ឋមន្រ្តីថ្មីរបស់ស្រីលង្កកាបក់ដៃទៅកាន់ប្រជាជនក្រោយចូលកាន់តំណែងនាយករដ្ឋមន្រ្តីផង រដ្ឋមន្រ្តីហិរញ្ញវត្ថុមួយថែមទៀត

វិបត្តិនយោបាយនៅស្រីលង្កាកាន់តែមានការប្រឈមមុខរវាងក្រុមបដិបក្ខកាលពីថ្ងៃពុធ បន្ទាប់ពីអគ្គរដ្ឋអាជ្ញា មិនព្រមអនុម័តការសំរេចរបស់ប្រធានាធិបតីក្នុងការបណ្តេញនិងតែងតាំងនាយករដ្ឋមន្រ្តី ជាហេតុនាំអោយមានការមន្ទិលអំពីចំណាត់ការស្របច្បាប់របស់ប្រធានាធិបតី។

រហូតដល់ពេលនេះ លោកWickremesinghe មិនព្រមចាកចេញពីនិវេសដ្ឋានរបស់នាយករដ្ឋមន្រ្តី និងទាមទារអោយប្រធានាធិបតីកោះប្រជុំសភា ដើម្បីបោះឆ្នោតរើសមេដឹកនាំម្នាក់និងបញ្ចប់វិបត្តិរដ្ឋធ្មនុញ្ញ។តែលោកSirisenaខិតខំជម្នះសម្ពាធអន្តរជាតិ ហើយបន្តព្យួរសភា២០ថ្ងៃខណៈមនុស្សដែលលោកតែងតាំងបន្តធ្វើភារកិច្ចរបស់លោកដោយតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនិងដោះស្រាយការដោះដូរបុគ្គលិកនៅក្រសួងហិរញ្ញវត្ថុ។

បើតាមប្រភពព័ត៌មាន នៅដំណាក់កាលចុងក្រោយនេះ នាយករដ្ឋមន្រ្តីត្រូវបណ្តេញចេញពីតំណែង មានសមាជិកសភា១០៤រូបគាំទ្រ ក្នុងសភាដែលមាន២២៥អសនៈខណៈប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីថ្មីទាំង២ក្រុមនេះមានសមាជិកសភា៩៩រូបខណៈសមាជិកសភាមិនទាន់សំរេចចិត្តទៅខាងណាចំនួន២២រូបទៀតត្រូវគេរំពឹងថាភាគច្រើននឹងគាំទ្រលោកWickremesinghe៕ដោយ៖វាសនា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ