ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​ផ្ទះ​មិនទាន់​ដឹង​មូលហេតុ​

884
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់​ក្នុងផ្ទះ​ដោយ​មិនទាន់​ដឹង​មូលហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង នៅវេលា​ម៉ោង​២១ យប់ ថ្ងៃ​ពុធ ទី​៣១ ខែតុលា ឆ្នាំ​២០១៨នៅ​ផ្លូវ​លេខ ១២៥ កែង​និង​ផ្លូវលំ ឬ​(​ផ្លូវឌឿងហែម​) ក្នុងផ្ទះ​លេខ​៥E៣ ជាន់​ទី​៣ ក្នុង ភូមិ​៥ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​​ជនរងគ្រោះ​សព​មានឈ្មោះ ឈី​ម សុ​វណ្ណា ភេទ​ប្រុស អាយុ​៣៦ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ តែម្នាក់ឯង ធ្លាប់មាន​ប្រពន្ធ​តែ​លែងលះគ្នា ហើយ​ថែមទាំង​មាន​ជំងឺ​ប្រចាំកាយ​ទៀត​

​តាម​សម្ដី​អ្នក​ដែល​រស់នៅ​ជិតខាង​បាន​ប្រាប់​ឲ្យ​ដឹងថា​ដំបូង​ឡើយ​ពួកគាត់​ឡើង​ចុះឡើង​ចុះ​កាត់​មុខផ្ទះ​ជនរងគ្រោះ​តែ​មិន​ចាប់អារម្មណ៍​នោះទេ​។​ទាល់តែ​ថ្ងៃកើតហេតុ​ខាងលើ​ដែលមាន​ក្លិនស្អុយ​ហើយ​នោះ​គាត់​ក៏​អើតមើល​ហើយក៏​ប្រទះឃើញ​សាកសព​បុរស​ខាងលើ​នោះ​ដេកស្លាប់​នៅក្នុង​ផ្ទះ​របស់គាត់ ដោយ​បិតទ្វារ​ចាក់សោរ​ខាងក្នុង​មាន​ឈាម​ហូ​រលើ​ឥដ្ឋ​ឡើង​ខ្មៅ​ទៅហើយ ទំនង ង​ងិ​ត​មុខ​ដួល​បោក​ក្បាល​បែក​បណ្តាល​ឲ្យ​ស្លាប់​។

​សមត្ថកិច្ច​បាន​បន្តទៀត​ថា​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ដែល​រស់​នៅឯ​ខេត្តកំពង់ចាម​រួចហើយ​។ សាច់ញាតិ​របស់​ជនរ​ង​គ្រោះ​(​សព​)​នោះបាន​ប្រាប់ថា​ពេលព្រឹក​បានមក​ភ្នំពេញ​ដើម្បី​យក​សាកសព​ទៅ​បូជា​តាម​ប្រពៃណី​នៅឯ​វត្ត​ទឹកថ្លា​៕S/

​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​ផ្ទះ​មិនទាន់​ដឹង​មូលហេតុ​

ទីតាំងផ្សាយពាណិជ្ជកម្ម