ស្រវឹងស្រា​បើករថយន្ត​បុក​រះ​ទ្វារផ្ទះ​ប្រជាព​រដ្ឋ​បាក់​មួយ​ចំហៀង​និង​រថយន្ត​មួយទៀត​

864
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ ​៖ បុរស​ម្នាក់​រួម​ដំណើរ​ម្នាក់ទៀត​ស្រវឹងស្រា​ជោកជាំ ​បាន​បើករថយន្ត​បោះពួយ​យ៉ាង​លឿន​បាន រេ​ចង្កូត​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​បាក់​ទ្វារ​ផ្ទះមួយ​ចំហៀង​និង​ខូចខាត រថយន្ត​មួយគ្រឿង​ទៀត បណ្ដាលឲ្យ​អ្នកបើកបររងរបួស​ធ្ងន់ និងអ្នករួមដំណើរ​ម្នាក់រងរបួស​ស្រាល​។​

ហេតុការណ៍នេះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១ និង ៣០ នាទី រំលងអាធ្រាត្រ​ឈានចូល​ថ្ងៃទី​១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​បេតុង ហៅ​ផ្លូវ​វាយ​កូន​ហ្គោល នៅជាប់​និង​ភោ​ជនី​ដ្ឋា​ន​ម្លប់​ស្បូវ 2Q ភូមិ​បឹង​សាឡាង ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ប្រជាពលរដ្ឋ​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ម្នាក់ទៀត​បាន​បើករថយន្តមួយគ្រឿង​ម៉ាក​TRITON ​ព​ណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2K.6078 ​ធ្វើដំណើរ​តាមបណ្តោយ​ផ្លូវបេតុង ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន រេ​ចង្កូត​មក​ខាងស្តាំ​ដៃ​ជ្រុល​ទៅបុក​ចូល​ទ្វារផ្ទះ ប្រជាពលរដ្ឋ​ពេញទំហឹង​បណ្តាល​បាក់​ទ្វារផ្ទះ​អស់​មួយ​ចំហៀង បណ្តាល​ឲ្យ​របង​ផ្ទះ​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​បា​ឡែ​ន​មួយគ្រឿងទៀត ព​ណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2M.4602 ម្ចាស់​ចត​នៅ​ខាងក្នុងផ្ទះ បណ្តាល​ឲ្យ​ខូចខាត​ផ្នែក​ខាងក្រោយ តិចតួច​។ ​ចំណែក​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាងមុខ ស្ទើ​តែ​ទាំងស្រុង​យ៉ាងដំណំ។ រីឯ​អ្នកបើកបរ រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់​ត្រូវបាន​មិត្ត​ភក្ដិ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​រួម​និង​សាច់ញាតិ ខាង​រថយន្ត​បង្ក​បាន​ចុះ​មកដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​សម្រប សម្រួល​គ្នា​ដោយ​ខាង​រថយន្ត​បង្ករ​សង​សំណង​ទៅលើ​ទ្វារផ្ទះ​និង​រថយន្ត ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្ដង​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម