ត្រាំ​និយាយថា អាមេរិក​អាច​នឹង​បញ្ជូន​កងទ័ព ១៥.០០០ នាក់​ទៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​

893
ចែករម្លែក

​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣១​តុលា ថា​ទាហាន ១៥.០០០ នាក់​អាច​នឹង​ត្រូវបាន​បញ្ជូន​ទៅ​ព្រំដែន​អាមេរិក – ម៉ិ​ក​ស៊ិ​ក​ដើម្បី​បញ្ឈប់​នូវ​អ្វីដែល​គាត់​ហៅថា ក្រុម​ជនអន្តោប្រវេសន៍​ដ៏​គ្រោះថ្នាក់​។​

​ជាមួយ​ទាហាន​ជាង ៥.០០០ នាក់​ត្រូវបាន​បញ្ជូនទៅ​រួចហើយ​នោះ លោក​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​យើង​នឹង​បញ្ជូន​បុគ្គលិក​យោធា​យើង​ពី​ចន្លោះ ១០ ទៅ ១៥ ពាន់​នាក់​”​។​

​លោក​ត្រាំ​បាន​និយាយ​ទាក់ទង​នឹង​ក្បួន​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​ក្រីក្រ​ក្នុង​តំបន់​អាមេរិក​កណ្តាល​ដែល​កំពុង​ព្យាយាម​ដើរ​ឆ្លងកាត់​ម៉ិ​ក​ស៊ិ​ក​ចូលមក​ព្រំដែន​សហរដ្ឋអាមេរិក យ៉ាង​ដូច្នេះ​ថា “​វា​ជា​ក្រុមមនុស្ស​ដ៏​គ្រោះថ្នាក់​។ ពួកគេ​នឹងមិន​បាន​ចូលមកក្នុង​ប្រទេស​រប​ស់​យើង​ទេ​”​។​

​សន្តិសុខ​នៅតាម​ព្រំដែន​ភាគខាងត្បូង​កម្រ​មានការ​ចូលរួម​ពាក់ព័ន្ធ​នឹង​កងទ័ព​សកម្ម​ណាស់ ហើយ​កងទ័ព ១៥.០០០ នាក់​នេះ​នឹង​មានន័យ​ស្មើនឹង​ការដាក់​ពង្រាយ​កងទ័ព​ក្នុង​ទំហំ​ស្រដៀង​គ្នា​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាមេរិក​នៅក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​អាមេរិក ១៥.០០០ អាច​នឹងត្រូវ​បញ្ជូនទៅ​ព្រំដែន​អាមេរិក – ម៉ិ​ក​ស៊ិ​ក​ដើម្បី​បញ្ឈប់​ក្បួន​ជនអន្តោប្រវេសន៍​ដ៏​គ្រោះថ្នាក់​រាប់ពាន់នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម