តារាចម្រៀង​ជែ​ន​នី​ហ្វើ ឡូ​ប៉េ​ស អាយុ ៤៩ ឆ្នាំ ថត​ស្រាត និង​ចែករំលែក​បទពិសោធន៍​ថែ​រាង​ឱ្យ​ស្អាត​

1430
ចែករម្លែក

តារាចម្រៀង នាង ជែ ន នី ហ្វើ ឡូ ប៉េ ស បាន ថត អាក្រាតកាយ ជាមួយនឹង ក្រណាត់ ពណ៌ បៃតង គ្របដណ្តប់ តែ ដើមទ្រូង និង ខ្នង របស់ នាង ប៉ុណ្ណោះ ។

តារាចម្រៀង និង ជា តារា សម្តែង ក្នុង រឿង Second Act អាយុ ៤៩ ឆ្នាំ រូបនេះ មើលទៅ ស្អាត ឥតខ្ចោះ ខ្លាំងណាស់ ។

ហើយ នាង បាន ប្រាប់ ទស្សនាវដ្ដី InStyle លេខ ចេញ ខែធ្នូ ថា វា ជាការ ខិតខំ ប្រឹងប្រែង ខ្លាំង : ” ខ្ញុំ ខំ ថែខ្លួន ខ្លាំងណាស់ ហើយ វា បង្ហាញឱ្យឃើញ អ៊ីចឹង ” ។

ហើយ នាង បាន ចែករំលែក នូវ គន្លឹះ ខ្លះៗ របស់ នាង ដូចជា នាង មិន ផឹក កាហ្វេ អ៊ី ន នាង ចៀសវាង ការផឹក ស្រា និង នាង គេង ច្រើន ។

ជា ញឹកញាប់ នាង ចូល គេង តាំងពី ម៉ោង ១០ យប់ ។

ប៉ុន្តែ ទោះបី នាង ខំ ហាត់ សម្រួល សាច់ដុំ ខ្នង ស្ទើរ រាល់ថ្ងៃ ក៏ នាង និយាយថា នាង នៅតែ ឈឺ នៅ ចំ កណ្តាល ខ្នង ។

ឡូ ប៉េ ស ក៏មាន រាង ស្វ៊ែ ល ខ្លាំង ផងដែរ ។

នាង និយាយថា ” នៅក្នុង គ្រួសារ របស់ខ្ញុំ រាង ស្វ៊ែ ល ត្រូវបាន លើកតម្កើង និង ជា ផ្នែក មួយ នៃ វប្បធម៌ ។ វា គឺ ដូច ចង់ និយាយថា ជែ ន នី ហ្វើ មាន គូទ ធំ ហើយ វា ពិតជា ល្អ ប្រពៃ ណាស់ “៕ ដោយ៖ កញ្ញាដាលីស

ជែ ន នី ហ្វើ ឡូ ប៉េ ស ថត ស្រាត ដាក់ ទស្សនា វ ដ្តី InStyle លេខ ចេញ ខែធ្នូ