ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ​ដែល​លូក​កាបូប​ភ្ញៀវទេសចរ​នៅ​តំបន់​ផាប់​ស្ត្រី​ត​ក្រុង​សៀមរាប​

679
ចែករម្លែក

​ដោយ:​គូលែន​/​សៀមរាប​ ៖ កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅនេះ មាន​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន​ម្នាក់ បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ស្នាក់ការ​ប៉ុស្តិ៍នគរបាល (Police Box) តំបន់​ផាប់​ស្ទ្រី​ត មាន​ជន​មិន​ស្គាល់មុខ​បាន​លូក​ការ​បូ​ប យក​របស់របរ រួមទាំង​ប្រាក់​មួយចំនួន នៅ​តំបន់​ផាប់​ស្ទ្រី​ត​។​

សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ស្នាក់ការ​ប៉ុស្តិ៍នគរបាល (Police Box) តំបន់​ផាប់​ស្ទ្រី​ត បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​រួចមក បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូតដល់​វេលា​ម៉ោង​០៦ និង​០០​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០២​នាក់ និង​ឆែកឆេរ​រកឃើញ​វត្ថុតាង​មួយចំនួន ហើយ​បាន​នាំ​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​នៅ​ទីបញ្ជាការ​ស្រាល​។​

លោក​វរសេនីយ៍ទោ ហង្ស សូផាត​ភី​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​បញ្ជាក់ថា
​ជនរងគ្រោះ​មានឈ្មោះ KUROSAWA KAZUKI ភេទ​ប្រុស អាយុ​២១​ឆ្នាំ ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ភ្ញៀវទេសចរ​។​

លោក​បាន​បន្តថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​គឺមាន​៖​ឈ្មោះ ហេង សម្បត្តិ ហៅ​ភី​ម ភេទ​ប្រុស (​ខ្ទើយ​) អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​បឹងកក់ ខ័​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​ឈ្មោះ រឿន សុខ​ស្រីមុំ ហៅ​ពិសី ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំង​០២​នាក់ សព្វថ្ងៃ​មាន​ទីលំនៅ​មិន​ពិត​ប្រា​ដក ក្នុង​ខេត្តសៀមរាប​។​

​លោក​បាន​បន្តទៀតថា ចំណែក​វត្ថុតាង​ដែល​សមត្ថកិច្ច​នគរបាល​ដកហូត​បាន​មាន​៖ – Master Card (ATM) ០១​សន្លឹក​, – JCB (ATM) ០១​សន្លឹក​, -​កាត​សិស្សសាលា ០១​សន្លឹក​, -​កាត​ធានារ៉ាប់រង ០១​សន្លឹក​, កាត​ទិញ​អីវ៉ាន់ ០២​សន្លឹក​, កាត​ជិះ​រថភ្លើង ០១​សន្លឹក​, ប្រាក់​ជប៉ុន​ចំនួន​៦៥០០០​យាន់​។​

​លោកនាយ​ការិយាល័យ​បាន​បន្តថា ចំពោះ​សម្ភារៈ និង​ប្រាក់ ដែល​សមត្ថកិច្ច​នគរ​បាល​ដកហូត​ពី​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រគល់ជូន​ជនជាតិ​ជប៉ុន​វិញ​នៅ​ព្រឹក​ថ្ងៃ​ដ៏​ដែល​។​

​ជនសង្ស័យ​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​យើង​បាន​ឆ្លើយ​សារភាព និង​ទទួលស្គាល់ថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​លូក​កាបូប​ជនបរទេស​ខាងលើ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ប​ន្ថែ​ម​ទៀត ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម