ប្លែក ! ជនបរទេសឆក់​កាបូប​បរទេស មិនបាន​សម្រេចត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ចាប់បាន​ម្នាក់ ប្រគល់​ឲ្យ​អាវុធហត្ថ​ខណ្ឌ​

646
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ម្នាក់​ក្នុងចំណោម​២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនបរទេស​២​នាក់​ប្ដី​ប្រពន្ធ តែ​មិនបាន​សម្រេច ហើយ​ដួល​ម៉ូតូ ខណៈ​បក្ខពួក​ម្នាក់ ទៀត រត់គេចខ្លួន​បាត់ស្រមោល បង្ក​ការភ្ញាក់ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​ដែល​កំពុង​ល្បាត​ចុះមក​ឃាត់ខ្លួន​យកទៅ​សាកសួរ​ភ្លាមៗ​ផងដែរ​។

​ហេតុការណ៍​នេះ​បង្ក​បាន​កើតឡើង​នៅវេលា​ម៉ោង​២១​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨​នេះ នៅត្រង់ចំណុច​ជាប់​របង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ផ្លូវ​១៧៨ កែង​ផ្លូវ​ព្រះ​ន​រោ​ត្ដម ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​មានឈ្មោះ មិញ យាំង​ធួ​យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ម្ដុំ​មាត់ទន្លេ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ​។ ចំណែកឯ​ជនបរទេស​២​នាក់​ប្ដី​ប្រពន្ធ​រងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ជនបរទេស​២​នាក់​ប្ដី​ប្រពន្ធ កំពុង​ដើរ​តាមផ្លូវ​នៅមុខ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Dream សង់ ស៊េរី​20០៥​ពាក់​ស្លាក​លេខ​ភ្នំពេញ 1I.2664 ឌុប​គ្នា បាន​ជិះ​មក​អែប​រួច​ធ្វើ​សកម្មភាព ឆក់​កាបូប​ពី​នារី​បរទេស​នោះ តែ​មិនបាន​សម្រេច ស្រាប់តែ​ដួល​ម៉ូតូ ចៃដន្យ​ប្រជាពលរដ្ឋ​ក៏​ប្រទះឃើញ បាននាំគ្នា​ជួយ​ចាប់បាន​ម្នាក់ រីឯ​បក្ខពួក​ម្នាក់ទៀត បាន​រត់គេចខ្លួន បាត់ ខណៈ​ពេលនោះ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ល្បាត​មកដល់​ប្រជាពលរដ្ឋ​ក៏​ប្រគល់​អោយកម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​យក​ធ្វើការ​សាកសួរ​។

​បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ​ជនសង្ស័យ ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ធ្វើការ​សាកសួរ​រួច​បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សុំ​ណំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម