តារា​បង្ហាញ​ម៉ូត​ត្រកូល​កា​ដា​សៀន បង្អួតរាង​ក្នុង​ឈុត​ទេពធីតា​មាន​ស្លាប សម្រាប់​រដូវ​បុណ្យ​ហា​ឡូ​វីន​

1779
ចែករម្លែក
  • 14
    Shares

​ក្រុម​តារា​បង្ហាញ​ម៉ូត​ត្រកូល​កា​ដា​សៀន ល្បីល្បាញ​ខាង​ការបញ្ចេញ​ម៉ូត​ប្លែក​អស្ចារ្យ​សម្រាប់​រាល់​រដូវ​បុណ្យ​ធំៗ​។

​ហើយ​នាង​ខាយ​លី នាង​ក្លូ នាង​គីម នាង​កេ​ន​ដុល និង នាង​ឃួ​ត​នី បានកំណត់​ស្តង់ដារ​ម៉ូត​កាន់តែ​ខ្ពស់ជាង​មុន​នៅ​ឆ្នាំនេះ ខណៈដែល​ពួកនាង​ដើរ​បង្ហាញ​ម៉ូត​ក្នុង​កម្មវិធី Victoria Secret Angels ក្នុង​ឈុត​រោម​បក្សី​សម្រាប់​រដូវ​បុណ្យ​ហា​ឡូ​វីន​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស រដ្ឋ​កាលីហ្វ័រ​ញ៉ា កាលពី​យប់​ថ្ងៃ​ពុធ​ទី ៣១ តុលា​។

​ម្តាយ​ថ្មីថ្មោង នាង​ខាយ​លី អាយុ ២១ ឆ្នាំ និង នាង​ក្លូ អាយុ ៣៤ ឆ្នាំ បាន​បង្កើន​ភ្លើង​កម្តៅ ខណៈដែល​អ្នក​ទាំង​២​បង្ហាញ​រាង​ស្វ៊ែ​ល​សិច​ស៊ី​មិនធម្មតា​ក្រោយ​កើតកូន​រួច ក្នុង​ឈុត​ប៊ី​គី​នី​ពណ៌​ស ដោយមាន​ចង​ស្លាប​ធំៗ​នៅ​ពី​ក្រោយខ្នង​ដើម្បី​ញ៉ាំងឱ្យ​ព្រឹត្តិការណ៍​ដើរ​ម៉ូត​កាន់តែ​អស្ចារ្យ ដែល​ស្លាប​នេះ​ត្រូវបាន​ផ្តល់​ជា​កាដូ​ដោយ​ក្រុមហ៊ុន Victoria’s Secret សម្រាប់​ឱកាស​ដើរ​ម៉ូត​នេះ​។​

​មើលទៅ​ស្អាត​ឥតខ្ចោះ​គ្រប់ផ្នែក មហាសេដ្ឋី​វ័យក្មេង នាង​ខាយ​លី បង្អួត​ចង្កេះអង្ក្រង​របស់​នាង​ក្នុង​ឈុត​ក្នុង​រឹប​រាង​មើលទៅ​ដូច​ស្រាត​ពណ៌​ផ្លេកៗ រួមជាមួយ​អាវទ្រនាប់​ពណ៌​សាច់​ដើម្បីឱ្យ​មើលទៅ​ឃើញ​សុដន់​កាន់តែ​ធំ​។

​តារា​ទូរទស្សន៍ ដែល​ទើប​ស្វាគមន៍​កូនស្រី​របស់​នាង​ឈ្មោះ ស្ត​មមី ជាមួយ​តារាចម្រៀង​រ៉ែ​ប ត្រា​វី​ស ស្កុ​ត កាលពី​ខែកុម្ភៈ នៅតែ​បន្ត​បង្អួតរាង​ក្នុង​ឈុត​ស្រើបស្រាល ខណៈដែល​នាង​ពាក់​ស្បែកជើងកែងចោត​ពណ៌​ទឹកប្រាក់ និង​ពាក់​ស្លាប​តុបតែង​ដ៏​ស្រស់ស្អាត​។

​នាង​ខាយ​លី​តែង​ទាក់ទាញ​ក្រសែភ្នែក​ទស្សនិកជន​ជាមួយ​ជម្រើស​ផាត់មុខ​មាត់​ដ៏​ប៉ិនប្រសព្វ​របស់​នាង ដែល​អម​មកជា​មួយ​រោមភ្នែក​វែងៗ ម្សៅ​ផាត់​ថ្ពាល់​ក្រាស់ៗ និង ក្រែ​ម​បបូរមាត់​ផ្លេកៗ​។

​នាង​ក្លូ ដែល​ទើប​កើតកូន​បាន​៦​ខែ​ឈ្មោះ ទ្រូ ជាមួយ​មិត្ត​ប្រុស​ឈ្មោះ​ទ្រី​ស្តា​ន់ ថម​សុន ក៏​បង្អួតរាង​ស្អាត​មិនគួរ​ឱ្យ​ជឿ​របស់​នាង​ដែរ ក្នុង​ឈុត​អាវទ្រនាប់​និង​ខោ​ទ្រនាប់​ស និង​ស្លា​បស​ដ៏​ធំ​ពីក្រោយ​ខ្នង​៕ ដោយ៖ កញ្ញាដាលីស

តារា​បង្ហាញ​ម៉ូត​ត្រកូល​កា​ដា​សៀន​បង្ហាញ​ម៉ូត​ក្នុង​ឈុត​ទេពធីតា​មាន​ស្លាប​សម្រាប់​រដូវ​បុណ្យ​ហា​ឡូ​វីន

ទីតាំងផ្សាយពាណិជ្ជកម្ម