ឆា​ស្ពៃបូកគោ​

2975
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– សាច់ជ្រូក​បី​ជាន់ ៣​ខាំ​
– ស្ពៃបូកគោ ៣​ខាំ​
– ខ្ទឹមស ៣​កំពឹស​
– ម្ទេស ៣​គ្រាប់​
– ទឹកស៊ីអ៊ីវ កន្លះ​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ពុះ​ស្ពៃបូកគោ​ជា​ពីរ​រួច​ហាន់​វា​ខ្លីៗ​ល្មម​, ហាន់សាច់​ជ្រូក​តូចៗ​ល្មម​, ចិញ្ច្រាំ​ខ្ទឹម និង​ហាន់​ម្ទេស​
– ដាក់​សាច់ជ្រូក​បី​ជាន់​ចូល​រលី​ងវាង​ឲ្យ​ចេញ​ខ្លាញ់​បន្តិច​សឹម​ដាក់​ខ្ទឹមស និង​ម្ទេស​ចូល ឆា​ត្រឡប់​ចុះឡើង​បាន​បន្តិច​ដាក់​ស្ពៃ ទឹកស៊ីអ៊ីវ ប្រេងខ្យង ស្ករស រួច​ឆា​វា​ឲ្យ​សព្វ​គ្រឿង រួ​ជាការ​ស្រេច ៕ ប្រភព​: Finfin Cooking​

ទីតាំងផ្សាយពាណិជ្ជកម្ម