អភិបាលរង​ខណ្ឌមានជ័យ​បើក​បវេសនកាល និង ទិវា​គ្រូបង្រៀន​ឆ្នាំ​សិក្សា ២០១៨-២០១៩​នៅ​សាលាបឋមសិក្សា​សន្សំ​កុសល

695
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ អភិបាលរង ខណ្ឌមានជ័យ បាន​អ​ញ្ជើ​ញ​ជា​អធិបតី ក្នុង​ពិធី​បើក​បវេសនកាល និង ទិវា​គ្រូបង្រៀន​ឆ្នាំ​សិក្សា ២០១៨-២០១៩ ដែល បានរៀបចំ​ឡើ​ង នៅ​សាលាបឋមសិក្សា​សន្សំ​កុសល ដែល​មាន​​សិស្ស​សរុប​ចំនួន២.២៤៤នាក់ ស្រី១.១៤៤នាក់ លោកគ្រូ អ្នកគ្រូ សរុប​ចំនួន៦២នាក់  កាលពី​ព្រឹក​ថ្ងៃទី​១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិត​ក្នុងភូមិ សន្សំ​កុសល សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ។

​បន្ទាប់មក លោក ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ក៍បាន​អាន​សារលិខិត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ពិធី​បវេសនកាល និង ទិវា​គ្រូ​បង្រៀន​​​ឆ្នាំ​សិក្សា ២០១៨-២០១៩ រួចមក ក៍បាន​ឩ​ប​ត្ថ​ម្ភ ដល់​នាយកសាលាបឋមសិក្សា​សន្សំ​កុសល ចំនួន ៣០ម៉ឺន​រៀល លោក សួស សារិន ​ចៅសង្កាត់​បឹងទំពន់​ទី​១ ២០ម៉ឺន​រៀល សរុប៥០ម៉ឺន​រៀល សម្រាប់​ទ្រទ្រង់​នៅ​ការជួសជុល​បរិវេណ​សាលា និង សម្ភារៈ​សិក្សា​មួយចំនួន និងសម្រាប់​ផ្តល់ជូន សិស្សានុសិស្ស​ដែល​បាន ជាប់​ចំណាត់ថ្នាក់ បន្ថែមទៀតផង​ដែរ ៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ