នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បញ្ជូន​ជនសង្ស័យ លួច ប្លន់​៤​នាក់​ទៅ​តុលាការ

868
ចែករម្លែក

​ដោយ : ចាន់តូ​/​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស ប្លន់ លួច ត្រូវបាន​នគរ បាល​ខ​ណ្ឌ​ពោធិ​សែន​ជ័យ នាំខ្លួន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ខណៈដែល​សាច់ញាតិ ក្រុមគ្រួសារ របស់​ជនសង្ស័យ​ព្យាយាម រត់ការ យ៉ាង​ដុតដៃដុតជើង ក្នុង​ចេតនា​ចង់​ឲ្យ​ដោះលែង​នៅក្រៅ​ឃុំ ស្រប​ពេលដែល​ប្រធាន​ព្រះរាជអាជ្ញា​ទើបតែ​មក​ចូលកាន់​តំណែង​ថ្មី ក្នុង​ព្រឹក​នេះដែរ ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវបាន​បញ្ជូន នាំខ្លួន​ទៅ​តុលាកា​ក្រុងភ្នំពេញ​នា​ព្រឹក​នេះ ពាក់ព័ន្ធ​ទៅនឹង​បទល្មើស ប្លន់ លួច ហើយ​ត្រូវបាន​កម្លាំង​នគរបាល​បង្ក្រាប​ចាប់ខ្លួនបាន​កន្លងមក ក្រោយ ពី​ពួកគេ​ប្រព្រឹត្ត រួច​កសាង​សំណុំរឿង ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

​តែបើ​តាម​ប្រភព​ផ្សេង​មួយទៀត តែ​មិន​ច្បាស់ការ​ទេ បាន​ឲ្យ​ដឹងថា សាច់ញាតិ ឪពុកម្តាយ ក្រុមគ្រួសារ របស់​ក្រុម​ចោរលួច ប្លន់ កំពុងតែ​លក់​ដី លក់​ធ្លី ប្រមូល​វិច​លុយ ដើម្បី​រត់ការ ចេតនា​ចង់​ឲ្យ​ប្រព័ន្ធ​ច្បាប់​ដោះលែង​កូនចៅ​គាត់ ឲ្យ​រួច​នៅក្រៅ​ឃុំ ស្រប​ពេលដែល លោក កែវ សុធា ប្រធាន​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើបតែ​មក​ចូលកាន់​តំណែង​ថ្មី ក្នុង​ព្រឹក​នេះដែរ តែ​មិនទាន់​ដឹង​វាសនា ក្រុម​ជនសង្ស័យ វាយ​ប្លន់​លួច អាច​សម​តាម​បំណង​សាច់ញាតិ​ដែរ​ឬ​យ៉ាងណា ? ។​

​ទោះយ៉ាងណា​ក្តី សមត្ថកិច្ច​បំពេញ​តួរ​នាទី បម្រើ​ជូន​ប្រជាពលរដ្ឋ ក្រោយពី​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ បាន​ហើយ​កសាង​សំណុំរឿង អន​វត្ត​តាម​នីតិវិធី បញ្ជូន​ខ្លួន​ជន​ដែល​បាន​ប្រព្រឹត្តល្មើស​ទាំងនោះ​ទៅ​តុលាកា នៅ​ព្រឹក​នេះហើយ ៕​B/

 

ទីតាំងផ្សាយពាណិជ្ជកម្ម