កេ​ន​យ៉េ វ៉េ​ស និយាយ គាត់​នឹង​ដកខ្លួន​ឱ្យ​ឆ្ងាយ​ពី​ឆាកនយោបាយ ព្រោះ​គាត់​ត្រូវបាន​គេ​ប្រើប្រាស់​នៅក្នុង​នយោបាយ​

1087
ចែករម្លែក

​លោក កេ​ន​យ៉េ វ៉េ​ស បាន​និយាយថា លោក​កំពុង “​ដកខ្លួន​ឱ្យ​ឆ្ងាយ​” ពី​ឆាកនយោបាយ​។​

​នៅលើ Twitter អ្នកចម្រៀង​រ៉ែ​ប​រូបនេះ​បាន​អះអាងថា គាត់​ត្រូវបាន​គេ “​ប្រើ​ដើម្បី​ផ្សព្វផ្សាយ​សារ​ដែល​ខ្ញុំ​មិន​ជឿជាក់​”​។​

​គាត់​គឺជា​អ្នកគាំទ្រ​ដ៏​មោះមុត​ម្នាក់​របស់​ប្រធានាធិបតី​ត្រាំ ប៉ុន្តែ​ការសម្រេចចិត្ត​នេះ​ហាក់ដូចជា​ផ្តោតលើ​យុទ្ធនាការ​មួយ ដែល​គាត់​ត្រូវបាន​គេ​ផ្សាភ្ជាប់ ហៅថា​យុទ្ធនាការ Blexit​។​

​ដោយ​ដំណើរការ​ដោយ​អ្នក​អត្ថាធិប្បាយ​អភិរក្សនិយម​គឺ​នាង ខេន​ដាន់ អូ​វិ​ន (Candace Owens) យុទ្ធនាការ​នេះ​បាន​លើកទឹកចិត្ត​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ឱ្យ​ចាក​ចេញពី​គណបក្ស​ប្រជាធិបតេយ្យ​។​

​នាង​បាន​អះអាងថា តារាចម្រៀង​រូបនេះ​គឺជា​អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់​សម្រាប់​យុទ្ធនាការ​នេះ តែ​តារាចម្រៀង​រ៉ែ​ប​រូបនេះ​បាន​បដិសេធ​។​

​កេ​ន​យ៉េ វ៉េ​ស បាន​និយាយ​នៅលើ Twitter ថា “​ឥឡូវនេះ​ភ្នែក​របស់ខ្ញុំ​បើក​ធំៗ​។ ខ្ញុំ​កំពុង​ដកខ្លួន​ចេញពី​ឆាកនយោបាយ ហើយ​ផ្ដោត​សំខាន់​ទៅលើ​ការច្នៃប្រឌិត​វិញ​”​។​

​វា​ហាក់ដូចជា កេ​ន​យ៉េ វ៉េ​ស មានបំណង​បោះបង់ចោល​នយោបាយ​ទាំងស្រុង​ហើយ​ឥឡូវនេះ​។​

​សរសេរ​ទៅកាន់​អ្នកគាំទ្រ ២៨,៧ លាន​នាក់ តារាចម្រៀង​នេះ​និយាយថា “​ខ្ញុំ​គាំទ្រ​ការងារ​ច្នៃប្រឌិត និង​ឱកាស​សម្រាប់​មនុស្ស​ដែល​ត្រូវការ​វា​បំផុត​។ ខ្ញុំ​គាំទ្រ​កំណែទម្រង់​ពន្ធនាគារ ខ្ញុំ​គាំទ្រ​ច្បាប់​កាំភ្លើង​សម​ហេតុផល ដែល​នឹង​ធ្វើឱ្យ​ពិភពលោក​របស់​យើង​កាន់​តែមាន​សុវត្ថិភាព​។ ខ្ញុំ​គាំទ្រ​អ្នក​ដែល​ប្រថុយ​ជីវិត​ខ្លួនឯង​ដើម្បី​បម្រើ​និង​ការពារ​ពួកយើង ហើយ​ខ្ញុំ​គាំទ្រ​ឱ្យ​ចាប់​មនុស្ស​ដែល​ប្រើ​អំណាច​ខុស មក​ទទួលខុសត្រូវ​”៕ ដោយ៖ កញ្ញាដាលីស

កេ​ន​យ៉េ វ៉េ​ស ឥឡូវ​បានប្រកាស​ដកខ្លួន​ចេញពី​ឆាកនយោបាយ​ហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម