ចូល​លួច​របស់​ក្នុង​វត្ត​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ធ្លាយ​រឿង​គ្រឿងញៀន​

732
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប ៖ ​ជ​នស​ង្ស​យ័ ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែតុលា ក្នុង​បទ​ចោទ អំពើ​លួច លុះ​ពេល​ចាប់ខ្លួន​ក៍​ធ្លាយ រឿង​គ្រឿងញៀន​។​

ប្រភពពីនគរបាលបានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ហេង ប៉ាវ​ចិន ភេទប្រុស អាយុ២៦​ឆ្នាំ មាន​ទីលំនៅ ភូមិ ខ្វៀន សង្កាត់គោកចក ក្រុង​ខេត្តសៀមរាប​។

ប្រភព​បន្តថា កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅ​​ចំណុច​ក្នុង​វត្ត​អង្គ​តូច​ខាងត្បូង ស្ថិត​ក្នុងភូមិ ក្រ​វ៉ាន់ សង្កាត់នគរធំ ជនសង្ស័យ​បានដាក់​ជណ្តើរ​ឡើងទៅ​លើ​កុដិ​លោក​ដើម្បី​លួច​របស់​មាន​តំលៃ​។ ​ប៉ុន្តែ​ទើប​លួចបាន​ដុំថ្ម​សាក​ទូរ​សព្ទ័​មួយ ក៏ត្រូវ​ជនរងគ្រោះ​ឃើញ​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​។ ជន​រងគ្រោះ ឈ្មោះ បាន រ៉ា​ឌី ហៅ​អាចារ្យ​ល​ក្ខ័ ភេទប្រុស អាយុ៣៣ឆ្នាំ ជា​អាចារ្យស្នាក់នៅកុដិ​ក្នុង​វត្ត​ខាងលើ​។​

សមត្ថកិច្ច​បញ្ជាក់ថា ពេល​សាកសួរ ជ​នស​ង្ស​យ័​ឈ្មោះ ហេង ប៉ាវ​ចិន បាន​សារភាពថា រូបគេ​ពិតជា​បានដាក់​ជណ្តើរ​ឡើងទៅ​លើ​កុដិ​បំ​រ៉ុង​លួច​របស់​មាន​តំលៃ​មែន​ ​តែ​ទើប​លួច​យក​ដុំ​សាក​ថ្ម​ទូរ​សព្ទ័​ខាងលើ ​ក៏​ត្រូវ​សមត្ថកិច្ច​​ចាប់ ហើយ​ខ្លួនបាន​ប្រើប្រាស់​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចុងក្រោយ នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៨ នៅផ្ទះ​របស់គេ​។ ​ជនសង្ស័យ​ត្រូវ​បញ្ជូនទៅ​តុលាការ នា​ថ្ងៃទី​៣១​ ខែតុលា​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម