បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​យក​កាំបិតប៉័ងតោ​កាប់​​ខ្លួនឯង​ជាច្រើន​កាំបិត​បណ្ដាល​រងរបួស​ធ្ងន់​

861
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​យក​កាំបិតប៉័ងតោ​កាប់​មកលើ​ខ្លួន​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​នៅ​ភោជនីយដ្ឋាន​ជីន​សៀន។ ហេតុ​ការណ៍​នេះ បង្កការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ ទី​១ ខែវិឆ្ឆិកា ឆ្នាំ២០១៨ តាម​បណ្តោយ​ផ្លូវ២១៤ ក្នុង​សង្កាត់​បេង​ព្រលិត ខណ្ឌ​៧​មករា​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ចុងភៅ​ខាងលើ​បានប្រាប់ឲ្យ​ដឹងថា ​បុរស​ដែល​កត់​លើ​ខ្លួនឯង​ជាច្រើន​កាំបិត​នេះ​ជា​ភ្ញៀវ​បាន​ចូលមក​ហាង​ភោជនីយដ្ឋាន​ខាងលើ​។ ​មួយសន្ទុះ​ក្រោយមក​ក៏បាន​យក​កាំបិតប៉័ងតោ​យក​កាប់​មកលើ​ខ្លួន​របស់ខ្លួន​ជាច្រើន​កាំបិត ​រួច​ក៏បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​លើ​ខ្លួន​ទៀត​ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់។

បច្ចុប្បន្ននេះ​បុរស​ជា​ជន​ជាតិចិនដែលកាប់​ខ្លួនឯង​នោះ​ គឺ​កំពុងតែ​សំងំ​នៅក្នុង​ភោជនីយដ្ឋាន​ខាងលើ​ ខណៈសមត្ថកិច្ចពាក់ព័ន្ធកំពុងខ្នះខ្នែងអន្ដរាគមន៍៕B/

 

ទីតាំងផ្សាយពាណិជ្ជកម្ម