កូរ៉េខាងជើង​យល់ព្រម​អនុញ្ញាតឱ្យ​ក្រុម​អធិការ​អាមេរិក​ទៅពិនិត្យ​មើល​កន្លែង​សាកល្បង​អាវុធ​ដ៏​សំខាន់​

2695
ចែករម្លែក

លោក ម៉ៃ ផមផេវ រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធទី៣១តុលាថាលោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង បានយល់ព្រមអនុញ្ញាតឱ្យក្រុមអធិការអាមេរិកពិនិត្យមើលកន្លែងសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលចំនួន២កន្លែងនៅប្រទេសនេះ។

លោក ម៉ៃ ផមផេវ បានប្រាប់សារព័ត៌មាន FOX News ថា”ខ្ញុំបាននៅជាមួយលោក គីម ជុង អ៊ុន គឺជាង៣សប្ដាហ៍កន្លងទៅ ។ លោកបានតាំងចិត្តអនុញ្ញាតឱ្យក្រុមអធិការអាមេរិកទៅពិនិត្យមើលទីតាំងសំខាន់ទាំង២នោះ” ។

លោក ម៉ៃ ផមផេវ បាននិយាយថា លោកនិងសមភាគីកូរ៉េខាងជើងរបស់លោកនឹងពិភាក្សាបញ្ហានេះបន្ថែមទៀត នៅពេលដែលពួកគេជួបគ្នានៅប៉ុន្មានថ្ងៃខាងមុខនេះ។

សារព័ត៌មានYonhap បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក ម៉ៃ ផមផេវនិង លោក គីម យ៉ុងឆុលជំនួយជាន់ខ្ពស់របស់ លោក គីម ជុង អ៊ុន អាចនឹងជួបគ្នានៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ៕ដោយ៖សុខា/sn

លោក ម៉ៃ ផមផេវ បានធ្វើទស្សនកិច្ចកាលពីថ្ងៃទី៧ខែតុលានៅកូរ៉េខាងជើងជាទីដែលលោកបានជួបជាមួយ លោក គីម ​ជុង អ៊ុន ដើម្បីពិភាក្សាអំពីជំនួបកំពូលអាមេរិក-កូរ៉េខាងជើងលើកទី២