ក្រុម​គ្រូពេទ្យ​ចិន​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ដល់​ពល​ល​រដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​

869
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប ៖ ​ក្រុមគ្រូពេទ្យ​ក្រុង​ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែតុលា បាន​ចុះ​មកជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូរ​ទៅជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រស្មី​អង្គរ​។​

​លោក លុយ ជឺ​ជៀ ប្រធានការិយាល័យ​កុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាប បានឲ្យដឹងថា គោលបំណង នៃ​ចុះ​មកជួយ​ការពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្តសៀមរាប​មិន​គិតថ្លៃ​នេះ ជាការ​ការអបអរសាទ​រ​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ចំណង​ការទូត​រវាង ព្រះរាជាណាចក្រ​កម្ពុជា និង​ចិន​។ ចំណង​ការទូត​នេះ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ប្រ​ធានា ធិបតី​ចិន ក្រោម​គោលនយោបាយ​(​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​) ។ ការចុះ​មកជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូរ​ទៅជូន​ប្រជាពលរដ្ឋ​ខ្មែរ​នេះ គឺធ្វើឡើង​ក្នុង​រយៈពេល​៣​ខែម្តង ក្នុង​គោលបំណង​ចូលរួមចំណែក​កាត់បន្ថយ​ការចំណាយ​លើ​បញ្ហា​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដែលមាន​ជីវភាព​ខ្វះខាត​។​

​លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប​ក៍ បាន​ថ្លែងអំណរគុណ​ដល់ ក្រុមគ្រូពេទ្យ ក្រុង​ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​នាំមក​នូវ​ក្រុម​គ្រួ​ពេទ្យ​ជំនាញ ល្បីៗ​មកជួយ​ពិនិត្យ និង​ព្យាបាល​​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ខេត្តសៀមរាប​។ ជាការ​ពិត​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស ចិន មាន​ទំនាក់​ទំនង​ជាមួយគ្នា​ជា​យូរ​ឆ្នាំ​មកហើយ​។ ការដែល​ក្រុម គ្រូពេទ្យ​ខេត្ត​ជាំ​ង​ស៊ូ បាន​មកជួយ​ពិនិត្យ និង​ព្យាបាល ថែទាំ​ា​សុខភាព​ប្រជាពលរដ្ឋ​ក្នុង ខេត្តសៀមរាប​ដោយ​ឥតគិតថ្លៃ ជា​ចំណែក​មួយ​ក្នុង​ការជួយ​លើកកម្ពស់​កា​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​។​

​លោកស្រី ក៏បាន​ការអំពាវនាវ​ឲ្យប្រជាពលរដ្ឋ មក​ទទួល​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ពី​ក្រុម វេជ្ជបណ្ឌិត​ខេត្ត​ជាំ​ង​ស៊ូ និង​បាន​សំណូមពរ​ឲ្យក្រុមគ្រូពេទ្យ​ចិន​បន្ត​ជួយ ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន ប្រជាពលរដ្ឋ​ខេត្តសៀមរាប​បន្តបន្ទាប់​ថែមទៀត  ព្រោះ​ក្រុមគ្រូពេទ្យ​ចិន​ទាំងនេះ​មាន​ជំនាញ មានបទពិសោធន៍​ច្រើន ក្នុង​ការជួយ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​។

​លោកស្រី​បាន​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​ផ្នែក​សុខាភិបាល​របស់​ក្រុង​ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ​នាពេលនេះ គឺជា​ការចូលរួមចំណែក​លើក កម្ពស់​សុខភាព ប្រជាពលរដ្ឋ ក្នុង​ខេត្តសៀមរាប​កាន់តែ​ល្អប្រសើរ​ថែមទៀត ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម