យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ហោះ​ល្បាត​លើ​សមុទ្រ​អាក់​ទិ​ក​អំឡុងពេល​សមយុទ្ធ​អង្គការ​ណាតូ

2895
ចែករម្លែក
  • 194
    Shares

ក្រសួងការពារជាតិរុស្ស៊ីបាន និយាយកាលពីថ្ងៃពុធទី៣១តុលាថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រTu-160 ចំនួន២គ្រឿងរបស់កងកម្លាំងអាកាសរុស្ស៊ីបានចាប់ផ្តើមហោះហើរ១០ ម៉ោងលើដែនទឹកអព្យាក្រឹតនៃសមុទ្របារ៉ែននិងសមុទ្រន័រវែស។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាការហោះហើរនេះត្រូវបានធ្វើឡើងស្របតាមច្បាប់អន្តរជាតិស្តីពីការប្រើប្រាស់ដែនអាកាសដោយគ្មានការរំលោភលើព្រំដែនរបស់រដ្ឋផ្សេងទៀតនិងបានបន្ថែមថា​ក្រុមអាកាសយានិកនេះ នឹងវិលត្រឡប់ទៅកាន់ទីលានអាកាសយានដ្ឋានរបស់ពួកគេវិញបន្ទាប់ពីបានពេលបំពេញបេសកកម្មនេះ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការហោះហើរនៅលើដែនទឹកអព្យាក្រឹតនៃសមុទ្រអាក់ទិកសមុទ្រអាត្លង់ទិចខាងជើង សមុទ្រខ្មៅ សមុទ្រកាសព្យែន និង មហាសមុទ្រប៉ាស៊ីហ្វិកត្រូវបានធ្វើដោយយន្តហោះចម្បាំងរុស្ស៊ីដោយផ្អែលលើការហោះហើរជាធម្មតា។

ក្រសួងនេះ មិនបានបញ្ជាក់ថាតើការហោះហើរនេះ ត្រូវបានភ្ជាប់ទៅនឹងការធ្វើសមយុទ្ធដែលកំពុងធ្វើរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ)នេះ ដែលបានធ្វើនៅក្នុងតំបន់នោះ ហើយសមយុទ្ធរបស់អង្គការណាតូនេះ គឺជាសមុទ្រដ៏ធំជាងគេបំផុតនៅអឺរ៉ុបចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក។

សមយុទ្ធTrident Juncture 2018 នេះ កំពុងត្រូវបានធ្វើនៅប្រទេសន័រវែសនិងនៅសមុទ្រនៅជុំវិញរបស់ប្រទេសនេះ ពីថ្ងៃទី២៥ខែតុលាដល់ថ្ងៃទី៧ខែវិច្ឆកា។

ការធ្វើសមយុទ្ធនេះ ត្រូវបានចូលរួមដោយកងទ័ពប្រមាណជា៥០.០០០នាក់មកពីសមាជិកអង្គការណាតូដែលមានប្រទេសជាសមាជិក២៩នេះ និង មកពីប្រទេសជាដៃគូ គឺប្រទេស ស៊ុយអែត និង ហ្វាំងឡង់ ដោយមានយន្តហោះ២៥០ គ្រឿង នាវាចំនួន៦៥ គ្រឿង និងរថយន្តចំនួន១០.០០០គ្រឿង៕ដោយ៖សុខា/sn

យន្តហោះទម្លាក់គ្រាប់បែកTu-160 របស់រុស្ស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម