រកឃើញ​មុខ​អតីត​គូ​ដណ្តឹង​ដែល​បង្ហោះ​រូបអាក្រាត​របស់​នារីរ​ង​គ្រោះ​

1157
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: នគរបាល​ខេត្តមណ្ឌលគិរី កាលពី​ល្ងាច​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៨​នេះ បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ជា​អតីត​គូ​ដណ្តឹង ដែល​យក​រូបអាក្រាត​ល្វែង​ក្រោម​របស់​គូ​ដណ្តឹង​ខ្លួន បង្ហោះ​ចែកចាយ​លើ​បណ្តាញ​សង្គម បង្ករ​ការងឿងឆ្ងល់​យ៉ាងខ្លាំង ថា​ខាង​ស្រី​ឬ​ខា​ប្រុស​ជា​អ្នក​បង្ហោះ​។​

​សេចក្តី​រាយ​ការ​ចុងក្រោយ​នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​១ ខែវិច្ឆិកា​នេះ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នៅឯ​ស្រុក​ពេ​ជ្រា​ដា​នោះ ត្រូវ​ប​ញ្ជួ​ន​មក​កា​រិ​យា​ល័​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​។​

​នៅ​មិនទាន់មាន​ការបង្ហាញ​ព័ត៌មាន​ច្រើនជាង​នេះ​នៅឡើយ ខណៈ​នគរបាល​កំពុង​តែ​បន្ត​និតិ​វិធី​លើ​សំណុំរឿង​មួយ​នេះ​។ ប៉ុន្តែ​ផ្អែកលើ​សមត្ថកិច្ច​បាន​បង្ហើ​ប​ថា​
​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​កាលពីដើម​សប្តាហ៍​នេះ នគរបាល​ខេត្តមណ្ឌលគិរី​បាន​បើក​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈានដល់​ការឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បាន​បង្ហោះ​រូបភាព​នារី​រងគ្រោះ​ម្នាក់ អាក្រាតកាយ​ល្វែង​ក្រោម ភ្ជាប់​ដោយ​ពាក្យ​អង្វរ​ដល់​គ្រួសារ​នាង កុំ​បំបែក​ពួកគេ​ទៀត​អី​…​។​

​មន្ត្រី​មាន​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​«​ដោយមាន​ការឯកភាព​ពី​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត នគរបាល​ស្រុក​ពេ​ជ្រា​ដា សម្រេច​ឃាត់ខ្លួន​បុរស​ឈ្មោះ ម៉ី​ន សុ​ក្រៃ អាយុ​២៣​ឆ្នាំ ជា​ខ្មែរឥស្លាម រស់នៅ​ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា អតីត​ជា​គូ​ដណ្តឹង​នឹង​នារី​រងគ្រោះ​ដែលមាន​វ័យ​ទើប​១៨​ឆ្នាំ​។ ប្រភព​ឲ្យ​ដឹងថា «​យោងតាម​តម្រុយ​បាន​បញ្ជាក់ថា ជនបង្ក​ពិតជា​បាន​ចាប់​នារី​រងគ្រោះ​ថត​ប្រា​ដក​មែន​… ហើយ​គំរាម​បង្ហោះ​រូប​លើ​បណ្តាញ​សង្គម​ម្តង​ហើយ​… ដោយ​នេះ​ជា​លើក​ទី​ពីរ​ហើយ កាល​មុន​បង្ហោះ​រួច​លុបចោល​វិញ​…​។ ដោយមាន​តម្រុយ​ច្បាស់​បែបនេះ ទើប​តំណាង​អយ្យការ​សម្រេច​ឲ្យ​ឃាត់ខ្លួន ដើម្បី​ធ្វើការ​អង្កេត​បន្ត​»​។​

​ប្រភព​បន្តថា​«​មូល​ហេតុដែល​ជនសង្ស័យ​ខាងលើ​ឈានដល់​ការប្រព្រឹត្ត​បង្ហោះ​រូបភាព​អាក្រាតកាយ​អតីត​គូ​ដណ្តឹង​បែប​ប​នេះ ដោយសារ​ម្តាយ​នារី​រងគ្រោះ​សុំ​ផ្តាច់​ពាក្យ​កូន​ពី​ជនសង្ស័យ​វិញ​(​មិនទាន់​ដឹង​មូលហេតុ​)​ធ្វើ​ឲ្យ​ជនសង្ស័យ​កើតទុក្ខ​មិន​សុខចិត្ត ក៏​គម្រាម​ដល់​គ្រួសារ​នារី​គូ​ដណ្តឹង បើ​មិន​ឲ្យ​ជួបគ្នា​វិញ​…​គេ​នឹង​បង្ហោះ​រូប​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ខ្មាស់​មហាជន​»​។​

​សូមបញ្ជាក់ថា​«​នៅលើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃទី​២៩ តុលា ២០១៨ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​បន្ទាប់ពី​មាន​គណនី​ហ្វ្រេស​ប៊ុ​កមួយ​បាន​បង្ហោះ​នារី​វ័យក្មេង​ម្នាក់ អាក្រាត​ល្វែង​ក្រោម មាន​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​លឿងទុំ អង្គុយ​លើ​ក្រណាត់​ខ្មៅ​លើ​គុម្ព​ស្មៅ ក្នុង​សភាព​សោកសង្រេង​ដោយមាន​ភ្ជាប់​ជាមួយ​ពាក្យ​ពេ​ជ​ន៏​«​កូន​សូមទោស​ប៉ា​នឹង​ម៉ាក​ផង ដែល​កូន​បង្ហោះ​រូបនេះ​ទៅ កូន​ពិតជា​អត់​គាត់​មិនបាន​មែន សូម​ម៉ាក់​នឹង​ប៉ា ឈប់​បំបែកពួក​ខ្ញុំ​ទៀត​ទៅ ខ្ញុំ​សុំ​អង្វរ​ប៉ា​ហើយនឹង​ម៉ាក ខ្ញុំ​មានកូន​ជាមួយ​គាត់​ហើយ កុំ​បំបែក​ខ្ញុំ​អី​សុំ​អង្វរ​»៕​

ទីតាំងផ្សាយពាណិជ្ជកម្ម