យុវនារី​ម្នាក់​ចិត្តខ្លាំង​លេបថ្នាំ​សម្លាប់ខ្លួន ​ដោយ​ខឹង​ម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច

853
ចែករម្លែក

​​ដោយ:​គ្រញូង​/បាត់ដំបង ៖ ​យុវនារី​ម្នាក់​ចិត្តខ្លាំង​បាន​លេបថ្នាំ​សម្លាប់ខ្លួន ​ដោយ​ខឹង​ម្តាយ​ស្តីបន្ទោស​បន្តិច​
​បន្តួច​បណ្តាលឲ្យស្លាប់​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​។​ ហេតុការណ៍​ធ្វើអត្តឃាត​ដោយ​លេបថ្នាំ​នេះ​កើតឡើង​កាល​ម៉ោង៥និង៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ​ខែវិច្ឆិកា ​ឆ្នាំ២០១៨ ​នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ​។​

លោក​អនុសេនីយ៍ទោ ​វ៉ែន សា​វុ​ទ្ធ​ មេ​បញ្ជា​​ការរង​មូល​ដ្ខា​ន​អា​វុ​អ​ហត្ថ​ស្រុក​គាស់ក្រឡ​បាន​ឲ្យដឹងថា​ អត្តឃាត​ឈ្មោះ​ទិ​ត្យ វ​ណ្ណី ភេទ​ស្រី អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ថ្មី ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ​។​

លោក​មេបញ្ជាការរង​មូល​ដ្ខា​ន​អា​វុ​អ​ហត្ថ​ស្រុក​គាស់ក្រឡ​បាន​ប្រាប​ពី​មូលហេតុ​ដែលនាំឲ្យយុវនារី​រូបនេះ​ដាច់ចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន ​ព្រោះតែ​ខឹង​ម្ដាយ​ស្ដីបន្ទោស​បន្តិចបន្តួច​មិន​​ព្រម​ជួយ​ធ្វើការ​ផ្ទះ​។​

សព​អត្តឃាត​ជន​ត្រូ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ​នៅឯ​គេហដ្ឋាន​ស្រុក​គាស់ក្រឡ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម