​បើក​វគ្គ​បំប៉ន​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​ជូន​ដល់​សិក្ខា​មកពី​២៥​រាជធានី​ខេត្ត​

1041
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​នៅ​សណ្ឋាគារ​ស្តា​រី​អង្គរ​ក្រុង​សៀមរាប​ខេត្តសៀមរាប​បាន​បើក​វគ្គ​បំប៉ន​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​ដែល​រៀបចំឡើង​ដោយ​កាកបាទក្រហមកម្ពុជា​។​ក្រោម​កិច្ចសហការ​ជាមួយ​កាកបាទក្រហម​ជប៉ុន​ជូន​ដល់​សិក្ខាកាម​ជា​គ្រូ​បង្គោល​មកពី​២៥​រាជធានី ខេត្ត មាន​ចំនួន​៤៧​នាក់​ចូលរួម ។​

​លោកស្រី​នាយិកា​រង​នាយកដ្ឋាន​សុខភាព​កាកបាទក្រហមកម្ពុជា​បានបញ្ជាក់​ឲ្យ​ដឹងថា​វគ្គ​បំប៉ន​នេះ​នឹង​ដំណើរការ​រយៈពេល​៣​ថ្ងៃ​ចាប់​ទី​១​ដល់​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ដោយមាន​ការសហការ​រវាង​កាកបាទក្រហមកម្ពុជា​និង​កាកបាទក្រហម​ជប៉ុន​ក្នុង​គោលបំណង​កែតម្រូវ​ពិនិត្យ​បច្ចេកទេស​និង​បង្កើន​សមត្ថភាព​គ្រូ​បង្គោល​វិជ្ជា​សង្គ្រោះ​បឋម​បន្ថែមទៀត​តាម​សាខា​នីមួយៗ ទាំង​២៥​សាខា​រាជធានី​/​ខេត្ត​។​

​លោកស្រី​នាយិកា​រង​ក៏បាន​រំលឹក​ផងដែរ​នៃ​វគ្គ​បំប៉ន​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​ដោយ​កាកបាទក្រហមកម្ពុជា​រួម​សហការ​ជាមួយ​កាកបាទក្រហម​ជប៉ុន​បាន​បើក​ដំណើរ​ពីរ​វគ្គ​មកហើយ​។​ក្នុង​គោលបំណង​ព្រឹង​សមត្ថភាព ជំនួយការ​គ្រួ​បង្គោល​ឲ្យ​ក្លាយជា​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​របស់​សាខា​រាជធានី​ខេត្ត​ទាំង​២៥ បាន​យកទៅ​អនុវត្តន៍​ជាក់ស្តែង ។​

​លោកស្រី​គួ​យ​ណា​លីន​ឃឹម​ប៊ុន​សុង​បាន​លើកឡើងថា​ទោះបី​យើងទាំងអស់គ្នា​ស្ថិតក្នុង​យុគសម័យ​បច្ចេកវិជ្ជា​ទំនើប​ក្តី ក៏​ការសង្គ្រោះ​ដោយ​មនុស្ស​ដែលមាន​ចំណេះដឹង​អាចជួយ​ដល់​ជនរងគ្រោះ​គ្រប់​ប្រភេទ ។​ក្នុងនោះ​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​ដោយ​មនុស្ស​ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ស្ទើរតែ​រាល់​ថ្ងៃនោះ ។​

នៅតែមាន​សារៈសំខាន់ និង​ជា​គន្លឹះ​ក្នុង​ការជួយ​ដល់​អាយុជីវិត​មនុស្សជាតិ​ដដែល ហើយ​ការងារ​នេះ​ស្របតាម​គោលការណ៍​គ្រឹះ​នៃ​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដែល​សមាគមជាតិ​ជា​សមាជិក​ទាំងអស់​តែង​បាន​ប្រកាន់ខ្ជាប់​ក្នុង​បេសកកម្ម​មនុស្សធម៌​រប​ស់​ខ្លួន ។​

​លោកស្រី​តំណាង​កាកបាទក្រហម​ជប៉ុន​ក៏បាន​ធ្វើការ​បញ្ជាក់ថា​វិជ្ជា​សង្គ្រោះ​បឋម​គឺជា​កត្តា​ដ៏​សំខាន់បំផុត​នៅតាម​បណ្តា​ប្រទេស​នីមួយៗ​លើក​សកលលោក​ក្នុងការ​សង្គ្រោះ​អាយុជីវិត​ដល់​ជនរងគ្រោះ​នូវ​ឧប្បទ្ទវហេតុ​ផ្សេងៗ​។​វគ្គ​បំប៉ន​នេះ​ក៏​ជាការ​ចែករំលែក​នូវ​បទពិសោធន៍​បច្ចេកទេស​ពីគ្នា​ទៅវិញទៅមក ផងដែរ ។​

លោកស្រី​តំណាង​កាកបាទក្រហម​ជប៉ុន​បាន​បន្តទៀតថា​តាមរយៈ​ការផ្តល់​ចំណេះដឹង​នេះ​គឺ​បានធ្វើការ​បណ្តុះបណ្តាល​ដ​ល់​អ្នក​ស្ម័​ត្រ​ចិត្ត​,​យុវជន​កាកបាទក្រហម​កម្ពុជា​និង​តាម​គ្រឹះស្ថានសិក្សា​ដើម្បី​ធ្វើការ​ចែករំលែក​បន្ត​ដល់​ប្រជាពលរដ្ឋ​តាម​សហគមន៍​និង​ផ្តល់នូវ​បទពិសោធន៍​ដើម្បី​ញ៉ាំង​ឲ្យ​បេសកកម្ម​មនុស្សធម៌​នេះ មាន​ប្រសិទ្ធភាព ក្នុង​បរិបទ​នៃ​សកលភាវូបនីយកម្ម ។​

​ក្នុងនោះ​លោកស្រី​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង​និង​បទពិសោធន៍​បច្ចេកទេស​ថ្មីៗ​យកទៅ​ធ្វើការ​ផ្សព្វផ្សាយ និង អនុវត្ត​បន្ត​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ប្រកបទៅដោយ ប្រសិទ្ធិភាព​ខ្ពស់ ៕S/

​បើក​វគ្គ​បំប៉ន​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​ជូន​ដល់​សិក្ខា​មកពី​២៥​រាជធានី​ខេត្ត​

ទីតាំងផ្សាយពាណិជ្ជកម្ម