ប្រកាស​ស្នាដៃ​បេក្ខជន​ដែលជា​ប់​ជ័យលាភី​នៃ​ការប្រកួត​រចនា​, ក្លោង​របារ​កាត់​ទទឹង​ផ្លូវ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

1202
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​ស្នាដៃ​បេក្ខជន​ដែល​ជាប់​ជ័យលាភី​នៃ​ការប្រកួត​រចនា ក្លោង​របារ​កាត់​ទទឹង​ផ្លូវ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងដាក់​នៅលើ​មហា​វិធី​សំខាន់ៗ​ចំនួន​៥ ដើម្បី​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ ក្នុងឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​នេះ​និង​ក៏​ដើម្បី​បានបង្ហាញ​ពី​ស្នាដៃ​បេក្ខជន​ដែលជា​ប់​ជ័យលាភី​នេះ​ផងដែរ​។​
យោងតាម​ការបង្ហាញឱ្យឃើញ​នៅក្នុង​ផេ​ក​រដ្ឋបាល​រាជធានី​ភ្នំពេញ បានសរសេរថា​៖ «​សូម​អបអរសាទរ​បេក្ខជន​ជ័យលាភី​នៃ​ការប្រកួត​រចនា​ខ្លោង​របារ​កាត់​ទទឹងផ្លូវ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨»​។​បន្ទាប់ពី​គណៈកម្មការ​វាយតម្លៃ​ជ្រើសរើស​រូបភាព​ចំនួន ៥​រូបភាព ដើម្បី​ធ្វើ​ប្រជាមតិ​រយៈពេល ៣​ថ្ងៃ នៅក្នុង​ផេ​ក​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​លទ្ធផល​ទទួលបាន​ដូចខាងក្រោម​៖ ១. ជ័យលាភី​លេខ​១ ជា​ស្នាដៃ​របស់​បេក្ខជន ប៊ិន សុ​បញ្ញា ទទួលបាន​ការគាំទ្រ​ចំនួន ៦.៦០០ Like នឹងត្រូវ​ដាក់​ដំឡើង​នៅ​ទីតាំង​មហាវិថី​នរោត្តម​ចំណុច​វិមានឯករាជ្យ​។ ២. ជ័យលាភី​លេខ​២ ជា​ស្នាដៃ​របស់​បេក្ខជន ឆៀង នឿន ទទួលបាន​ការគាំទ្រ​ចំនួន ២.៦០០ Like នឹងត្រូវ​ដាក់​ដំឡើង​នៅ​ទីតាំង​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ​ចំណុច​រូបសំណាក់​តេ​ជោ​មាស​តេ​ជោ​យ៉​ត​។​៣. ជ័យលាភី​លេខ​៣ ជា​ស្នាដៃ​របស់​បេក្ខជន ខន រត​ថៃ ទទួលបាន​ការគាំទ្រ​ចំនួន ១.៨០០ Like នឹងត្រូវ​ដាក់​ដំឡើង​នៅ​ទីតាំង​មហាវិថី​ព្រះសីហនុ​ចំណុច​ខាងលិច​រង្វង់​មូល​សម្តេច​ជួន​ណាត​។ ៤. ជ័យលាភី​លេខ​៤ ជា​ស្នាដៃ​របស់​បេក្ខជន ហេង ភីរុន ទទួលបាន​ការគាំទ្រ​ចំនួន ១.២០០ Like នឹងត្រូវ​ដាក់​ដំឡើង​នៅ​ទីតាំង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ចំណុច​មុខ​នាឡិកា​។​
​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​ការប្រកាស​ខាងលើនេះ​ដើម្បីឱ្យ​ស្របទៅតាម​ទីតាំង​ជាក់ស្តែង រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​រក្សា​សិទ្ធិ​កែសម្រួល​នូវ​ចំណុច​ខ្លះ​នៃ​រូបភាព​ដែល​ត្រូវដាក់​ដំឡើង​តាម​គោលដៅ​នីមួយៗ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម