ប្រធានាធិបតី​កូរ៉េខាងត្បូង​ថា គីម ជុង​អ៊ុន នឹងធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​សេ​អ៊ូ​ល​នៅពេល​ឆាប់ៗ​

1094
ចែករម្លែក

ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជែអ៊ីន បាននិយាយនៅពីថ្ងៃព្រហស្បតិ៍ទី១ខែវិច្ឆិកាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន នឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលនៅពេលឆាប់ៗនេះ ដែលជាផ្នែកមួយនៃការជឿនលឿនផ្នែកការទូតដែលនឹងនាំទៅដល់ការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅសភា លោក ម៉ូន ជែអ៊ីន បាននិយាយថាកិច្ចជំនួបកំពូលកូរ៉េខាងជើង-អាមេរិកលើកទី២ គឺជិតនឹងធ្វើឡើងផងដែរ ហើយថាប្រធានាធិបតីចិន លោក ស៊ី ជីនពីងត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងឆាប់ៗនេះ។ លោក ម៉ូន ជែ អ៊ីន ក៏បាននិយាយផងដែរថាលោករំពឹងថា លោក គីម ជុង អ៊ុន នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗហើយលោក គីម ជុង អ៊ុន អាចនឹងជួបជាមួយ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ។

លោក ម៉ូន ជែ អ៊ីន បាននិយាយ កាលពីពេលមុន ថា លោក គីម ជុងអ៊ុន បានប្រាប់លោកថា លោកនឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលនៅក្នុងឆ្នាំនេះនៅពេលមេដឹកនាំទាំង២នេះ បានជួបគ្នានៅទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញា៕

លោក ម៉ូន ជែ អ៊ីន បាននិយាយនៅពីថ្ងៃព្រហស្បតិ៍ទី១ខែវិច្ឆិកាថា លោក គីម ជុងអ៊ុន នឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល នៅពេលឆាប់ៗនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម