មន្ត្រី​ឥណ្ឌូនេស៊ី​និយាយថា ប្រអប់​ខ្មៅ​មួយ ត្រូវបាន​រកឃើញ​ពី​កន្លែង​ធ្លាក់​យន្តហោះ​

3052
ចែករម្លែក

យន្តហោះ Boeing-737 Max ដែលបានធ្វើដំណើរទៅកាន់កោះBangka ប្រទេសឥណ្ឌូនេស៊ីជាមួយនឹងមនុស្ស១៨៩នាក់បានធ្លាក់ កាលពីថ្ងៃចន្ទ បន្ទាប់ពីវាបានហោះចេញពីព្រលានយន្តហោះក្រុងហ្សាកាតា។

ប្រធានគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូនេស៊ីបាននិយាយប្រាប់សារព័ត៌មានAFPនៅថ្ងៃព្រហស្បតិ៍ទី១ខែវិច្ឆកាថា ” ប្រអប់ខ្មៅមួយនៃយន្តហោះLion Airដែលបានធ្លាក់នេះ ត្រូវបានរកឃើញ។

វេបសាយ Detik Newsបានរាយការណ៍ថាប្រអប់ខ្មៅនេះ ត្រូវបានរកឃើញនៅជិតបំណែកបាក់បែកនៃយន្តហោះនេះនៅជម្រៅ៣០ម៉ែត្រនៅពីក្រោមផ្ទៃទឹកនៃឆ្នេរសមុទ្រភាគខាងជើងនៃ ប្រទេសឥណ្ឌូនេស៊ី ជាទីដែលយន្តហោះនេះ បានធ្លាក់កាលពីថ្ងៃចន្ទ៕ដោយ:សុខា/sn

ប្រអប់ថតទិន្នន័យហោះហើរដែលត្រូវស្រង់បានពីបាតសមុទ្រកាលពីថ្ងៃ១វិច្ឆិកា

ទីតាំងផ្សាយពាណិជ្ជកម្ម