​CVEA នាំ​អ្នកខ្លាំង​ផ្នែក​អចលនទ្រព្យ​ចូលរួម​ប្រជុំ NAR នៅ​អាមេរិក​

1259
ចែករម្លែក

​ដោយ បូ​រិ​ន​/​ភ្នំពេញៈ​ក្រោយ​កម្ពុជា​បាន​ក្លាយជា​សមាគមជាតិ​អចលនទ្រព្យ​សហរដ្ឋអាមេរិក​(National AssociationOfRealtor​ឬ​NAR)​នោះ​ថ្នាក់ដឹកនាំ​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​(CVEA)​បាន​ដឹកនាំ​ប្រតិភូ​ដែល​សុទ្ធតែ​ជំនាញៗ​និង​ខ្លាំង​ចំនួន​២០​នាក់​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​លំដាប់​ពិភពលោក​នេះ​។ គ្រា​ដែល​នឹងមាន​តំណាង​សមាគម​ជា​សមាជិក​ចំនួន ៦៥​ប្រ​ទេ​ស្មើនឹង​ជាង ២​ម៉ឺន​នាក់​ចូលរួម ។​

​លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម CVEA បាន​ថ្លែង​ក្នុង​មុន​ឡើង​យន្តហោះ​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​នៅ​អាកាស​យន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ឱ្យដឹងថា បេសកកម្ម​នេះ​មាន​រយៈពេល ២​សប្ដាហ៍​។ ក្រោម​ការដឹកនាំ​របស់​លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម និង​លោក​ឧកញ៉ា គុយ វ៉ាត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម និង​សមាជិក​របស់​សមាគម ដើម្បី​សិក្សា​ស្វែងយល់​ពី​បច្ចេកវិទ្យា​ថ្មីៗ ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​លើ​វិស័យ​ដីធ្លី តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ NAR ។​

​លោក​បាន​និយាយថា​“​ជាទូទៅ​កិច្ចប្រជុំ​នេះ​គឺ​និយាយ​អំពី​អនាគតកាល​នៃ​ការរកស៊ី​វិស័យ​ដីធ្លី​លើ​ពិភពលោក​ចឹ​ង​វា​គឺជា​ឱកាស​ដ៏​ល្អ​ដែល​អ្នករកស៊ី​ដីធ្លី​លើ​ពិភពលោក​ជួបជុំគ្នា​ដើម្បី​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ។ គម្រោង​សំខាន់​របស់​យើង​លើក​នេះ គឺ​យើង​ចូលរួម​កម្មវិធី​មួយ ពោរពេញ​ដោយ​ការតាំង​ពី​ព័រ​ណ៌ ការបណ្ដុះបណ្ដាល និង​ទំនាក់​ទំនងជា​សាកល ដើម្បី​រៀនសូត្រ​បន្ថែម​ពី​ស្ដង់ដារ​ក្នុង​ការធ្វើ​អាជីវកម្ម​ដី​ធី ក៏ដូចជា​ពង្រីក​ទីផ្សារ​ដីធ្លី​កម្ពុជា​កាន់តែ​ធំ​ទូលាយ​លើ​ពិភពលោក​ផងដែរ​” ។​

​ជាមួយគ្នា​នោះ លោក​ឧកញ៉ា ចេង ខេង បានបញ្ជាក់​ផងដែរ​ថា ការរៀន គឺ​មិនចេះចប់​នោះទេ ដូច្នេះ​វា​គឺជា​ឱកាស​ដ៏​ល្អ ដើម្បី​រៀនសូត្រ​ពី​បច្ចេកវិទ្យា​រកស៊ី​ដីធ្លី​ពី​កិច្ចប្រជុំ​ខាងលើ ។ ការ​ទិញដូរ​ដីធ្លី មិនមែនជា​រឿង​សាមញ្ញ​នោះទេ វា​មានរឿង​ជាច្រើន ធ្វើ​ឲ្យ​មនុស្ស​ក្លាយជា​សេដ្ឋី​ក្នុង​វិស័យ​ដីធ្លី ។ ពេល​យើង​ទៅ​អាមេរិក​រាល់​លើក​យើង​បាន​ចំណេះដឹង​ថ្មីៗ​ជាច្រើន​ពិសេស​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ក្នុងការ​ទិញដូរ ធ្វើ​ម៉េច​ថ្ងៃក្រោយ​ឲ្យ​ការ​ទិញដូរ​ដីធ្លី​ស្ថិតក្នុង​បាតដៃ​របស់​យើង មានន័យថា ការ​ទិញដូ​ដីធ្លី ២៥​ខេត្ត​ក្រុង មិន​ពិបាក​ដូច​មុន​ឡើយ​» ។​

​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​៣ ហើយ ដែល​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគមជាតិ​អចលនទ្រព្យ​សហរដ្ឋអាមេរិក​បន្ទាប់​ពី​ក្លាយជា​សមាជិក​របស់​ស​មា​គម​ដីធ្លី​លំដាប់​ពិភពលោក បើ​គិត​ចាប់ពី​ឆ្នាំ​២០១៦ ។ តាមរយៈ​ការចូលរួម​នេះ ក្រៅពី​ទទួលបាន​ចំណេះដឹង​ថ្មី​ពាក់ព័ន្ធ​នឹង​ការរកស៊ី​ដីធ្លី​កម្ពុជា​ក៏បាន​នាំមក​ជាមួយ​នូវ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​របស់​អាមេរិក Keller Williams Realty(KW)​យកមក​ប្រទេស​កម្ពុជា​ដែល​គ្រោង​សម្ពោធ​ផ្លូវការ នា​ចុងឆ្នាំ​២០១៨ ខាងមុខនេះ​ផងដែរ ៕S/​

​CVEA នាំ​អ្នកខ្លាំង​ផ្នែក​អចលនទ្រព្យ​ចូលរួម​ប្រជុំ NAR នៅ​អាមេរិក​

ទីតាំងផ្សាយពាណិជ្ជកម្ម