​អភិបាលខេត្ត​៖​ប្រើ​ពេលវេលា​ដើម្បី​ក្រេប​យកចំណេះ​ដឹង​ដោយ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​

1110
ចែករម្លែក

​ដោយ បូកគោ​កំ​ពតៈ យុវវ័យ​គ្រប់រូប​ត្រូវ​ប្រើប្រាស់​ពេលវេលា​ក្នុងការ​ក្រេប​ចំណេះដឹង​សម្រាប់​ជីវិត ដោយ​ចៀស​ឱ្យ​ឆ្ងាយ​ពី​ការសេព​គ្រឿងញៀន​ហើយ​យក​ឱកាស​មក​អភិវឌ្ឍ​ខ្លួន​ដើម្បី​ជោគជ័យ​នា​អនាគត​។​

ថ្លែង​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​កំពត​ក្រុង លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍​ទៅកាន់​សិស្សានុសិស្ស​ថា​យុវវ័យ​គ្រប់រូប​ត្រូវ​ប្រើប្រាស់​ពេលវេលា​ក្នុងការ​ក្រេប​ចំណេះដឹង​សម្រាប់​ជីវិត​ដោយ​ចៀស​ឱ្យ​ឆ្ងាយ​ពី​ការសេព​គ្រឿងញៀន​ហើយ​យក​ឱកាស​មក​អភិវឌ្ឍ​ខ្លួន​ដើម្បី​ជោគជ័យ​នា​អនាគត​។

ការកសាង​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​រីកចម្រើន ក៏ដូចជា​កិច្ច​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​បាន​ជឿនលឿន​ឆាប់រហ័ស​ទៅបាន​អាស្រ័យ​លើ​ពលរដ្ឋ​ដែលជា​កោសិកា​ដ៏​សំខាន់​របស់​ប្រទេស​មានការ​យល់ដឹង​ខ្ពស់​ឆ្លងតាម​ការសិក្សា​ចំណេះ​ជំនាញ​យូរអង្វែង​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ជាការ​ប្រពៃ​បំផុត​ដែល​យុវវ័យ​គ្រប់រូប​មិនបាន​ចំណាយពេល​សេពគប់​ជាមួយ​គ្រឿងញៀន​ហើយ​ជំនួស​វិញ​នូវ​ការប្រើ​វេលា​ចាំបាច់​មក​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​។លើសពីនេះ រាល់ពេល​ធ្វើដំណើរ​តាម​ដងផ្លូវ ក្មួយៗ​ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ស្តីពី​ចរាចរណ៍​ដើម្បី​បញ្ចៀស​ករណី​គ្រោះថ្នាក់​ជាយថាហេតុ​ចំពោះ​ខ្លួន និង​អ្នកដទៃ​ដែល​នាំឱ្យមាន​វិប្បដិសារី​ព្រោះតែ​ការធ្វេសប្រហែស​នោះ​។​

​សូមបញ្ជាក់ថា​ដូច​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ដែរ​ខេត្តកំពត​ដែលមាន​សាលារៀន​ប្រមាណ​ជាង​៤០០​កន្លែង​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​រហូតដល់​វិទ្យាល័យ​នា​ថ្ងៃទី​១​ខែវិច្ឆិកា​បានធ្វើ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៨​និង​២០១៩​ព្រមៗ​គ្នា​ក្រោម​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ក្រុង​ស្រុកក្រោម​បរិយាកាស​អធិកអធម​បំផុត​។

សកម្មភាព​ទាំងនេះ​បង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​វិស័យ​អប់រំ​ដែល​ស្ថិតនៅ​អាទិភាព​ទីមួយ​ក្នុងចំណោម​អាទិភាព​សំខាន់ៗ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​បួន​៕S/​

​អភិបាលខេត្ត​៖​ប្រើ​ពេលវេលា​ដើម្បី​ក្រេប​យកចំណេះ​ដឹង​ដោយ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​

ទីតាំងផ្សាយពាណិជ្ជកម្ម