អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

949
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​: រយៈពេល ០២​ថ្ងៃ គឺ​ថ្ងៃទី​៣១ ខែតុលា និង ថ្ងៃទី​១ ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៨ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ជនសង្ស័យ ០៩​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ក្រាម​ពណ៍​ស​ថ្លា ១០​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) នៅ​បី​ទីតាំង​ផ្សេងគ្នា ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​

​ពួកគេ​ទាំង ០៩​នាក់​នេះ​មាន​៖ ១/ ឈ្មោះ មាស ពេជ្រ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ,២/ ឈ្មោះ ស៊ុ សុភា ហៅ​ម៉ាប់ ភេទ​ប្រុស ,៣/ ឈ្មោះ សុក ផានិត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៤/ ឈ្មោះ អ៊ឹង ប៊ុន​ណា​រិ​ទ្ធ ហៅ​សុខ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់​ខ្លូន​បាន​កាលពី​វេលា​ម៉ោង​១៧:២០​នាទី នៅ​ចំណុច ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ៥/ ឈ្មោះ ហ៊ុន ភិរម្យ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ,៦/ ឈ្មោះ សោម វណ្ណ​ឆៃ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ,៧/ ឈ្មោះ ហេង ហ៊ុន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២១:៣០​នាទី ចំណុច ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ៨/ ឈ្មោះ ជា សុជាតិ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ,៩/ ឈ្មោះ​ហ៊ួ​រ វី​រ៉ា ហៅ​ភា​រ៉ា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩:១៥​នាទី នៅ​ចំណុច ប្រឡាយ​ស្ទឹងមានជ័យ ក្រុមទី​២ ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន ពួកគេ​ទាំង ០៩​នាក់ ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សួរចម្លើយ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម