​នគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ម៉ូតូ​

1449
ចែករម្លែក
  • 19
    Shares

​ដោៈ​គ្រញូង​/​បាត់ដំបងៈ​នៅ​ម៉ោង​១០;២០​នាទី​យប់​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៨​កម្លាំង​ផ្នែក​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​បាត​ដំបង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ដោយ​ចោទ​ពីបទ​លួច​ម៉ូតូ​នៅ​ចំណុច​ភូមិ​វត្ត​ចែង​ឃុំ​អូរ​ដំបង​1​ស្រុក​សង្កែ ខេត្តបាត់ដំបង ។​

​លោក​វរសេនីយ៍ឯក​ប៉ាង ហៀ​ង​អធិការនគរបាល​ក្រុង​នា​ត់​ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​រី កក្កដា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូ​ព្រែក​ក្រូច​ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ​។​ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ​ឡៃ ចំណាន​ភេទ​ប្រុស អាយុ​33​ឆ្នាំ​នៅ​ភូមិ​វត្ត​ចែង ឃំ​ុ​អូរ​ដំបង​1​ស្រុក​សង្កែ​ខេត្តបាត់ដំបង ។​​ម៉ូតូ​ដែល​បាត់បង់​ម៉ាក​ហុងដា​គ្លី​កព​ណ៏​ខ្មៅ​ស៊េរី​ឆ្នាំ​2019​ចំនួន​01​គ្រឿង​លេខ​ម៉ាស៊ីន​5554894-​លេខ​តួ​01545894-​ពាក់​ស្លាក​លេខ​1AD9109​បាត់ដំបង​។​

លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា​នៅក្នុង​ពាក្យបណ្តឹង​នោះ​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ករណី​លួច​ម៉ូតូ​មួយគ្រឿង​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​មកម្ល៉េះ​ដោយ​ខ្លូន​ចាក់​សោក​ទុក​ម៉ូតូ​ចោល​ក្រោមផ្ទះ​ដូច​សព្វដង​ហើយ​ឡើងទៅ​ដេក​នៅលើផ្ទះ​លុះ​ព្រឹក​ឡើង​ភ្ញាក់ពីដេក​ស្រាប់តែ​បាត់​ម៉ូតូ​តែម្តង​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ផ្នែក​ជំនាញ​កំពុង​រៀបចំ​សំណំ​ុ​រឿង​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ដើម្បី​តាម​និតិ​វិធី​ច្បាប់​៕S/
​ ​ ​ ​

​នគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ម៉ូតូ​

ទីតាំងផ្សាយពាណិជ្ជកម្ម