អគ្គិភ័យ​ឆេះ​កន្លែង​ឆ្អើរត្រី​មួយកន្លែង ខូចខាត​អស់​ទឹកប្រាក់​៣៥​លាន​រៀល ប៉ុន្តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​

859
ចែករម្លែក

ដោយៈ​គ្រញូង / បាត់​ដំ​ងៈ​កាលពី​យប់​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៨ មានកា​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ដោយមាន​អគ្គិភ័យ​ឆេះ​កន្លែង​ឆ្អើរត្រី​មួយកន្លែង ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ​សាងសង៎​ពី​ឈើ​ប្រក​ស័ង្កសី ខូចខាត​អស់​ទឹកប្រាក់​ប្រមាណ​៣៥​លាន​រៀល​។ ប៉ុន្តែ​សំណាងល្អ​មិនមាន​អ្នកណាម្នាក់​រងរបួស​នោះទេ​។​

​លោក ឡុង យោ​អា​វីរៈ អធិការ​នគរ​បាក​ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា ម្ចាស់​កន្លែង​ឆ្អើរត្រី​ដែល​ត្រូវ​ភ្លើយ​ឆេះ​ទាំងស្រុង​មានឈ្មោះ យឹម ពុ​យ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​លក់​ត្រី រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​។​

​លោក​អធិការ​ស្រុក​បាន​ដកស្រង់​សំដី​ជនរងគ្រោះ​មក​បញ្ជាក់ថា មុនពេល​កើតហេតុ គាត់​បាន​ឆ្អើរត្រី ហើយ​ទុកចោល​មិនបាន​មើលថែទាំ​ឱ្យ​ដឹ​តដល់ បណ្តាលឱ្យ​ខ្លាញ់ត្រី​ស្រក់​ទៅលើ​ភ្លើង​ធ្វើឱ្យ​អណ្តាតភ្លើង ឆាបឆេះ​សន្ធោសន្ធៅ​ឡើង ទោះបីជា​អ្នកជិតខាង​ជួយ​ដងទឹក​ពន្លត់ ហើយ​រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​ឯក​ភ្នំ​មកជួយ​អន្តរាគមន៍​យ៉ាងណា ក៏​ជួយ​មិនទាន់​ដែរ ដោយសារតែ​កន្លែង​ឆ្អើរត្រី​នោះ​សាងសង់​អំពី​ឈើ​ប្រក់​ស័ង្កសី​ផង ក៏​ឆេះ​អស់ទាំង​ស្រុង​តែម្តង ប៉ុន្តែ​មិនមាន​របួស​ដល់​អ្នកណា​ម្នាក់​ឡើយ គ្រាន់តែ​ខូចខាត​សរុប​ទឹកប្រាក់​អស់​ប្រមាណ​៣៥​លាន​រៀល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម