មន្ត្រី​បរិស្ថាន​ខេត្តបាត់ដំបង បង្ក្រាប​រថយន្ដ​ដឹកឈើ​ប្រណីត​១​គ្រឿង​ឆ្លងដែន​ពី​ថៃ​ចូលមក​ស្រុក​សំឡូត​

745
ចែករម្លែក

ដោយ​: គ្រញូង​
​បាត់ដំបង​: ឈើ​ប្រណីត​មួយ​រថយន្ត​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​ស្រុក​សំឡូត​ខេត្តបាត់ដំបង ទម្ងន់​ជិត​១​តោន ត្រូវ​មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្ត​ស្ទាក់​ចាប់បាន កាលពី​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ក្បាល​បែក​ជូរ ស្ថិតក្នុង​ភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ខណៈដែល​ក្រុម​ឈ្មួញ​កំពុង​ដឹកជញ្ជូន​ចេញពី​ទឹកដី​ថៃ​។​

​លោក យូ សុជាតិ នាយក​តំបន់​នៃ​មន្ទីរ​បរិស្ថាន​ប្រចាំ​ស្រុក​សំឡូត បាន​ប្រាប់​ឲ្យ​ដឹងថា កិច្ចប្រតិបត្តិការ​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ក្បាល​បែក​ជូរ ស្ថិតក្នុង​ភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ខណៈដែល​ក្រុម​ឈ្មួញ​កំពុង​ដឹកជញ្ជូន​ចេញពី​ទឹកដី​ថៃ​។​

​លោក​បន្តថា ជា​លទ្ធផល​កម្លាំង​ជំនាញ​ដកហូត​បាន​ឈើប្រណិត ប្រភេទ​នាងនួន​ចំនួន​១៦​ដុំ ទម្ងន់​ជិត​១​តោន​យកមក​រក្សាទុក​នៅ​ទីស្នាក់ការ​បរិស្ថាន​តំបន់​ប្រចាំការ​ស្រុក​សំឡូត​ដើម្បី​កសាង​សំណុំរឿង​បន្ត​អនុវត្ត​ទៅ​
​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម