ចោរប្លន់​ហាង​លក់​មាស​ទល់មុខ​បន្ទាយ​ទាហាន​ឈុតខ្មៅ​ច្រកព្រំដែន​ខ្លង​លឹក​ឈម​នឹង​ច្រកទ្វារ​ប៉ោយប៉ែត​

1625
ចែករម្លែក
  • 460
    Shares

ដោយ​: ប​.​ជ័យ
​ព្រំដែន​កម្ពុជា -​ថៃ: ចោរប្លន់​ហាង​លក់​មាស​ទល់មុខ​បន្ទាយ​ទាហាន​ឈុតខ្មៅ ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​លឹក ក្នុងភូមិ​-​ឃុំ​ខ្លង​លឹក ស្រុក​អារ​ញ្ញា​ប្រាថេត ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ឈម​នឹង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង​៤​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​រង​វរ​:​សេនា​តូច​លេខ​៨៩១-​ប៉ោយប៉ែត ស្រង់​ប្រភព​ថៃ​មក​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ចោរ​ជា​បុរស​ម្នាក់​មាន​កាំភ្លើងខ្លី​១​ដើម បាន​ភ្ជង់​ប្លន់​ម្ចាស់​ហាង​លក់​មាស់ និង​ប្តូរ​លុយ​ថៃ​នោះ ដោយ​យក​អស់​លុយ​ប្រមាណ​៥​ម៉ឺន​បាត​ប្រាក់​ថៃ និង​មាស​ប្រមាណ​១០​តម្លឹង​។​

​លោក​បន្តថា ចោរប្លន់​ជំនាញ​នោះបាន​គេចខ្លួន​នៅឡើយ បើទោះបីជា​កម្លាំង​ទាហាន​ឈុតខ្មៅ​ថៃ កម្លាំង​នគរបាល​(​តម្រួត​)​អន្តោប្រវេសន៍​និង​តម្រួត​ភូថន​ខឹងសម្បារ​យ៉ាងខ្លាំង ហើយ​តាមរក​ចាប់ខ្លួន​នោះ៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម